ឧត្តមសេនីយ៍ទោ ង្វៀន គួកធឿក សម្តែងនូវក្តីរំភើបចំពោះការអភិវឌ្ឍរីកចម្រើននៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៩ ខែតុលា​ ឆ្នាំ២០១៨ –ត្តមឧត្តមសេនីយ៍ទោ ង្វៀន គួកធឿក ប្រធានប្រតិភូសាខាសមាគមមិត្តភាព ​យោធភូមិ​ភាគ​និរតីវៀតណាម ប្រចាំរដ្ឋធានីហាណូយបានថ្លែងថា ឯកឧត្តមគឺជាសាក្សី រស់មួយរូប ដែល​បាន​ចូលរួ​ម​​ក្នុង​ជួរ​កង​ទ័ព​ស្ម័គ្រ​ចិត្ត​វៀត​ណាម ដើម្បីរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជាពីរបបប៉ុលពត រហូត​ទទួល​បានជោគជ័យនាថ្ងៃជ័យជម្នះ ៧មករា ១៩៧៩។ ត្តម មានសេចក្តីរំភើប​ឥតឧបមា ​បន្ទាប់ពីបានមកដល់​​ប្រ​ទេស​​កម្ពុជាភ្លាម ក៏ បានឃើញកម្ពុជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលនឹកស្មានមិនដល់ បើ​ប្រៀប​​ធៀប​​ទៅនឹង​អតីត​កាល កាល​ពី៤០ឆ្នាំមុន។

ការលើកឡើងរបស់ត្តមឧត្តមសេនីយ៍ទោ ង្វៀន គួក​​ធឿក បែបនេះខណៈ ដែលត្តម និងគណៈប្រតិភូ ត្រូវបានលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច អនុញ្ញាតឱ្យូលជួបសម្តែងការសម កាលពីព្រឹកថ្ងៃ​សុក្រ ​១០កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង មុនពេលដែល​ប្រ​តិភូបន្តដំណើរ​ទៅ​បំពេញ​ទស្សនកិច្ចនៅខេត្តសៀមរាប។

លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានអបអរសាទរចំពោះដំណើរ ទស្សនកិច្ចរបស់​ប្រតិភូ​​នាពេលនេះ បន្ទាប់ពីប្រជាជនកម្ពុជា ទើបតែបញ្ចប់ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌថ្មីៗនេះ ពិសេស​រដ្ឋ​សភា និងរាជរដ្ឋាភិបាលនីតិកាលទី៦ កំពុងដំ​ណើរ​​ការយ៉ាងល្អ ទាំងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច និងសន្តិសុខជាតិ តាមរយៈនៃការបោះឆ្នោតប្រកបដោយតម្លាភាព ត្រឹមត្រូវ យុត្តិធម៌ ប្រជាធិបតេយ្យ សេរីពហុបក្ស តាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

ោកជំទាវកិត្តិសង្គហបណ្ឌិត បានរម្លឹកអំពីចំណងមិត្តភាព រវាងប្រជាជន និងប្រទេស​ទាំង​ពីរ ដែលមានជាប្រវត្តិសាស្ត្រជាយូរលុងណាស់មកហើយ ក្នុងឋានៈជាអ្នកជិតខាងល្អ ធ្លាប់បានតស៊ូប្រ​ឆាំង​សត្រូវរួម និងបានសហការជួយគ្នាទៅវិញទៅមក ទាំង​សន្តិ​​សុខ ទាំងការពង្រីកសក្តានុ​ពល​សេដ្ឋ​កិច្ច ពាណិជ្ជកម្ម ក្នុងក្របខណ្ឌជាតិ និងក្របខណ្ឌឯកជន ​ពិសេសយើងចាំមិនភ្លេចទេ ដែលកង​ទ័ព​ប្រ​ជា​ជន​វៀតណាមបានស្ម័គ្រចិត្តជួយរំដោះ​ប្រ​ជា​​ជនកម្ពុជា ឱ្យ​រួចាកផុតពីរបបកម្ពុជា​ប្រជាធិបតេយ្យ​ប្រ​ល័យ​ពូជសាសន៍ប៉ុលពត។

ត្តម ង្វៀន គួកធឿក បានថ្លែងអំណរគុណលោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែល​បាន​អនុញ្ញាតឱ្យប្រតិភូចូលជួបសម្តែងការគួរសម ព្រមទាំងបានបង្ហាញ​ពីវឌ្ឍនភាព​​របស់​កម្ពុជានា​ពេល​បច្ចុប្បន្ន ដែលអាចវាយតម្លៃបានថា កម្ពុជាពិតជា​ព្រះរា​ជា​ណា​ចក្រ​អច្ឆិរយៈ ដែលខុសគ្នាដាច់​ស្រឡះ​កាល​ពី​៤០ឆ្នាំ​កន្លងទៅ ព្រោះពីមុនជា​ទី​វាល​​ពិ​ឃាត និង​ហេដ្ឋា​រចនាសម្ព័ន្ធនានា​​​ស្ថិត​នៅ​ក្នុង​ចំណុចសូន្យ ឥឡូវបានក្លាយជាកន្លែងអភិវឌ្ឍន៍ ឥតឈប់ឈរ ជីវភាពប្រជាជនសម្បូរធូរធារ និងបាន​ក្លាយ​ជាប្រ​ទេស​ជាតិមួយ​ស្មើ​មុខ​ស្មើមាត់​ជាមួយ​បណ្តា​ប្រទេសអភិវឌ្ឍន៍ផងដែរ ។

​ជាការឆ្លើយតប  លោកជំទាវ ម៉ែន សំអន បានពាំនាំការសួរសុខទុក្ខ ពីសម្តេចតេជោ ផ្ញើជូនប្រតិភូទាំងអស់ប្រកបដោយការនឹករលឹក និងសូម​ឱ្យ​កង​ទ័ព និងប្រជាជន នៃប្រទេស ទាំងពីរបន្តកិច្ចសហការគ្នាឱ្យកាន់រឹងមាំថែមទៀត ក្នុងន័យបម្រើឱ្យ​ផល​​ប្រយោជន៍រួម ដើម្បី ជ្រោងទង់កសាងជាតិឱ្យកាន់តែអភិវឌ្ឍន៍ខ្លាំងក្លា ស្មើភាពគ្នាជាមួយប្រទេស​ក្នុង​តំបន់ និងនៅ លើពិភពលោក ហើយក៏សុំឱ្យដំណើទេសចរណ៍ទៅកាន់ខេត្តសៀមរាប និងទៅកាន់តំ បន់ផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជារបស់ប្រតិភូ សូមទទួលបានជោគជ័យ៕

ដោយ សួស សំរិត