កម្ពុជា-ចិនបើកសន្និសីទស្តីពី កិច្ចសហប្រតិបត្តិការខាងវិទ្យុនិងទូរទស្សន៍រវាង កម្ពុជានិងចិនលើកទីពីរ

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេមហួត
ភ្នំពេញ៖ កម្ពុជា-ចិនបើកសន្និសីទស្តីពី កិច្ចសហប្រតិបត្តិការខាងវិទ្យុនិងទូរទស្សន៍រវាង កម្ពុជានិងចិនលើកទីពីរនារសៀលថ្ងៃទី១៩ ខែតុលា នេះ នៅសណ្ឋាសុខាភ្នំពេញដើម្បីពង្រឹងកិច្ចសហប្រតិបត្តិល្អលើវិស័យព័ត៌មាននៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំថែមទៀត។
សន្និសីទស្តីពី កិច្ចសហប្រតិបត្តិការខាងវិទ្យុនិងទូរទស្សន៍រវាង កម្ពុជានិងចិនលើកទីពីរនេះ ធ្វើឡើងក្រោមវត្តមានឯកឧត្តម ខៀវកាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាននៃប្រទេសកម្ពុជា,ឯកឧត្តម Fan Weiping អនុរដ្ឋមន្រ្តីរដ្ឋបាលជាតិនៃវិទ្យុ-ទូរទស្សន៍ចិនព្រមទាំងទាំងថ្នាក់ដឹកនាំមន្ត្រីរាជការនៃក្រសួងព័ត៌មាននៃប្រទេសទាំងពីរជាច្រើននាក់ផងដែរ។
គួរម្លឹកថា សន្និសីទស្តីពី កិច្ចសហប្រតិបត្តិការខាងវិទ្យុនិងទូរទស្សន៍រវាង កម្ពុជានិងចិន លើកទីមួយនៅទីក្រុងឆឹងឌូប្រទេសចិន។ រយៈពេលមួយឆ្នាំកន្លងទៅនេះ ក្រោមការខិតខំប្រឹងប្រែងរបស់ភាគីយើងទាំងពីរបានទទួលសមិទ្ធផលយ៉ាងអស្ចារ្យនៅក្នុងវិស័យដ៏ច្រើន។
សន្និសីទនៃកិច្ចសហប្រតិបត្តិការនេះ បានក្លាយទៅជាវេទិកាដ៏សំខាន់មួយសម្រាប់អ្នកដែលធ្វើការខាងវិទ្យុនិងអ្នកទូរទូស្សន៍នៃប្រទេសយើងទាំងពីរបានផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក បង្កើតគំនិតថ្មី ប្រមូលផ្តុំនូវមតិ ឯកភាពគ្នា និងពង្រឹងកិច្ចសហប្រតិបត្តិការស៊ីជម្រៅរវាងគ្នាទៅវិញទៅមក។ សម្រាប់សន្និសីទនេះបានធ្វើឱ្យកិច្ចសហប្រតិបត្តិការខាងសារព័ត៌មានរវាងប្រទេសកម្ពុជា និងចិនទទួលបានលទ្ធផលយ៉ាងស៊ីជម្រៅ និងដើម្បីអបអរសាទរចំពោះព្រឹតិ្តការណ៍ដ៏សំខាន់នៃចំណងទំនាក់ទំនងការទូតខួបទី៦០ឆ្នាំរបស់ប្រទេសចិននិងកម្ពុជាផងដែរ៕