សម្តេច​ប៉ាបបារាំង៖ អាចនឹងធ្វើទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង បន្ទាប់ពីការអញ្ជើញជាផ្លូវការ

AKP ភ្នំពេញ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ — កាលពីថ្ងៃព្រហស្បតិ៍ សម្តេចប៉ាបបារាំង​បានសម្តែងនូវឆន្ទៈរបស់សម្តេច​ ក្នុងការធ្វើ​ទស្សនកិច្ចទៅកាន់​ប្រទេស​កូរ៉េ​ខាងជើង​ប្រសិនបើបានអញ្ជើញជាផ្លូវការនោះ​ ដោយមាន​បន្ទូល​ផងដែរថា សម្តេច​នឹងឆ្លើយតបយ៉ាងពិតប្រាកដចំពោះការអញ្ជើញជាក់ស្តែងមួយ​ពី​ប្រទេសកុំមុយនីស្ត​មួយនេះ។


ការកត់សម្គាល់បែបនេះ បានធ្វើឡើងនៅក្នុងប្រជុំមួយជាមួយ​ប្រធានាធិបតីកូរ៉េខាង​ត្បូងលោក មូន ចេ-អ៊ិន​ ដែលបានចូលជួបសម្តែងការគួរសម​ ដោយអំពាវនាវដល់សម្តេចប៉ាប​ដោយពាំនាំការអញ្ជើញជាពាក្យសម្តីមួយ​ ចេញពីមេដឹកនាំកូរ៉េខាងជើង​លោក គីម ជុង-អ៊ុន​ជូនចំពោះសម្តេចប៉ាប ក្នុងការធ្វើទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង។

ទីប្រឹក្សាព័ត៌មានកំពូលរបស់លោក មូន លោក យ៉ុន យ៉ុង-ចាន់ បានប្រាប់ពួកអ្នក​យក​ព័ត៌មានថា សម្តេចប៉ាបបានមានបន្ទូលថា សមេ្តចនឹងផ្តល់ជាចម្លើយមួយដោយឥតលក្ខខណ្ឌ ប្រសិនបើមានលិខិតអញ្ជើញមកដល់ដៃជាផ្លូវការ​ ហើយខ្ញុំនឹងទៅ។

លោក មូន បានស្នើសុំថា ប្រសិនបើលោកអាចប្រាប់ទៅមេដឹកនាំកូរ៉េខាង​ជើងចំពោះការ​បញ្ជូន​ គណៈប្រតិភូផ្លូវការមួយ ដើម្បីអញ្ជើញសម្តេចប៉ាប​​ បានភ្លាម នោះលោកនឹងធ្វើ។ តាមលោក យ៉ុន បានឱ្យដឹងថា សម្តេចប៉ាប បានមានព្រះបន្ទូលថា ការអញ្ជើញដោយ​ផ្ទាល់​មាត់​ដែលបានបញ្ជូនបន្តដោយប្រធានាធិបតីលោក មូន គួរតែវាគ្រប់គ្រាន់ហើយ​ ប៉ុន្តែ​ដែល​ថា​ ការអញ្ជើញជាផ្លូវការមួយ​អាចត្រូវបានគេធ្វើឡើង គឺប្រសើរជាង៕

( ប្រភព យន់ហាប់៖ បកប្រែដោយលោក មាស សំអុល )