អតីតឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ីត្រូវឃុំខ្លួនដោយគណៈកម្មការប្រឆាំងអំពើពុករលួយ

AKP ភ្នំពេញ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ — អតីតឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Ahmad Zahid Hamidi ត្រូវបានឃុំខ្លួនកាលពីថ្ងៃព្រហស្បតិ៍ នេះដោយគណៈកម្មការប្រឆាំងអំពើពុករលួយរបស់ប្រទេសនេះ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយគណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី ( MACC ) បាន និយាយថា លោក Ahmad Zahid ត្រូវបានគេឃុំខ្លួនភ្លាមបន្ទាប់ពីត្រូវបានគេកោះហៅឱ្យទៅកាន់ទីស្នាក់ការ របស់គណៈកម្មការនេះ ។

គណៈកម្មការនេះបាននិយាយថា លោក Ahmad Zahid ត្រូវបានគេឃុំខ្លួនក្នុងការស៊ើបអង្កេតដែល ទាក់ទងដល់ការបំពានលើជំនឿទុកចិត្តបទឧក្រិដ្ឋ ការលាងលុយកខ្វក់ ព្រមទាំងការរំលោភអំណាច ។

សេចក្តីថ្លែងការណ៍បាននិយាយថា លោកនឹងត្រូវបង្ហាញខ្លួននៅចំពោះមុខតុលាការក្រុងគួឡាឡាំពួរមួយនៅថ្ងៃសុក្រនេះ ដើម្បីប្រឈមមុខនឹងការចោទប្រកាន់នៅក្រុមច្បាប់ប្រឆាំងនឹងអំពើពុករលួយនឹង ប្រឆាំងនឹងការលាងលុយកខ្វក់របស់ប្រទេសម៉ាឡេស៊ី ។ លោក Ahmad Zahid អាយុ៦៥ឆ្នាំ បានទទួលនូវសំណួរជាច្រើនធ្វើឡើងដោយ MACC ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )