សម្ដេចតេជោ ហ៊ុន សែន គាំទ្រកិច្ចសហប្រតិបត្តិការរវាទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP) និងទីភ្នាក់ងារសារព័ត៌មានតាស្សរុស្ស៊ី ដែលគ្រោងបើកទីស្នាក់ការក្នុងប្រទេសកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ –ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែង នូ​​ការស្វាគមន៍ ចំពោះការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យនានា និងការគាំទ្រពីរុស៊្សីលើ វិស័​​ព័ត៌មាន ពិសេសកិច្ចសហប្រតិបត្តិការរវាង ទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP) ជាមួយនិងទីភ្នាក់ងារសារព័ត៌មានតាស្សរបស់រុស៊្សី ដែលគ្រោងបើកទីស្នាក់ការរបស់ខ្លួននៅក្នុងប្រទេកម្ពុជា នាពេលខាងមុខ។

នេះបើយោងតាមប្រភពពីអ្នកយកព័ត៌មានរបស់ទូរទស្សន៍ជាតិកម្ពុជា(TVK)បានឱ្យដឹង បន្ទាប់​​ពីជំនួបទ្វភាគី របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្ដម Dmitry Medvedev នាយករដ្ឋមន្ត្រីរុស្ស៊ី នារសៀល ថ្ងៃព្រហស្បតិ៍ ៩កើត ខែអស្សុជ​ ឆ្នាំច ​​សំរឹទ្ធិស័ក ព..២៥៦២ ត្រូវនឹងថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៨ នៅទៅក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ក្នុងខណៈដែលសម្ដេចដឹកនាំគណៈប្រតិ ភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប។

ក្នុងជំនួបពិភាក្សាគ្នានោះ ឯកត្ត​​នាយករដ្ឋមន្រ្តីរុស៊្សី បានមានប្រសាសន៍ថា ឯកឧត្តមពិតជាមានការរីករាយដោយបានជួបម្តេចសាជាថ្មីម្តងទៀត បន្ទាប់ពីជួបសម្តេចក្នុងឱកាស នៃការអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវ​​ការនៅកម្ពុជា កាលពីឆ្នាំ២០១៥។ ឯកឧត្តម មានប្រសាសន៍​​បន្តថា ទំនាក់ទំនងកិច្ចសហ​ប្រ​តិ​​បត្តិការរវាងកម្ពុជា និងរុស៊្សី ពិតជាមានភាពល្អប្រសើរខ្លាំងណាស់ ក្នុងពេលបច្ចុប្បន្ន។ ឯកឧត្តមបន្តថា កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបនៅទីក្រុង ព្រុចសែល គឺជាឱកាសដ៏ល្អ និងមានសារៈ​សំខាន់បំផុតក្នុងការដែលផ្តល់ឱកាសឱ្យរូបឯក ឧត្តម បានជួបសន្ទនាដោយផ្ទាល់ជាមួយ សម្តេចតេជោសាជាថ្មីម្តងទៀត។ សម្តេចតេជោក៏ បានជម្រាបជូនឯកឧត្តមនាយករដ្ឋមន្រ្តី ពីការដែលម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ក្នុងឆ្នាំ២០២០ខាងមុខ និងសូមគោរពអញ្ជើញឯកឧត្តមចូលរួមក្នុងកិច្ចប្រជុំកំពូលនោះ ផងដែរ។ តាមរយៈកិច្ចសន្ទនាដោយផ្ទាល់នោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីបាន​មាន ប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះឯកឧត្តមនាយករដ្ឋមន្រ្តី ដែលបានផ្ញើសារលិខិតចូលរួមអបអរសាទរ និងជូនពរសម្តេចដែត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីសាជាថ្មីម្តងទៀត។

ទាក់ទិនទៅនឹងប្រសាសន៍លើកឡើរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ឯកឧត្តម នាយករដ្ឋមន្រ្តីរុស៊្សីមានប្រសាសន៍ថា រុស៊្សីតែងតែគាំទ្រសម្តេចតេជោនាយករដ្ឋមន្រ្តី និង ប្រទេសកម្ពុជា។ ឯកឧត្តមបន្តថា ឯកឧត្តមបានជួបសន្ទនាដោយផ្ទាល់ជាមួយសម្តេចមុនពេល ដែលកម្ពុជារៀបចំការបោះឆ្នោត ហើយសម្តេចបាប្រាប់ដល់ឯកឧត្តមពីការបោះឆ្នោតនៅ កម្ពុជាដែលតាមរយៈនោះឯកឧត្តមបានបញ្ជូនអ្នកង្កេការណ៍ការបោះឆ្នោតមកកាន់ កម្ពុជា

សម្តេចតេជោមានប្រសាសន៍ថា កម្ពុជានឹងបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹរុស៊្សី ពិសេសសូមអរគុណចំពោះរុស៊្សីដែលបានបញ្ជូនអ្នកសង្កេតការណ៍ និងសម្ភារមួយចំនួនដល់ ដំណើរការបោះឆ្នោត នៅក្នុងប្រទេសកម្ពុជា។ សម្តេចតេជោក៏បានលើកពីកិច្ចសហប្រតិបត្តិ ការរវាងកម្ពុជានិងរុស៊្សី លើការប្រយុទ្ធប្រឆាំងភេរវកម្ម តាម​រយៈ​​នេះសម្តេចស្នើឱ្យមានការ ពង្រឹងថែមទៀត លើកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំ​​អំពើភេរវកម្ម ពិសេសការ បង្កើនកិច្ចសហប្រតិបត្តិការ និងការគាំទ្រពីរុស៊្សីលើវិស័យព័ត៌មាន ពិសេសកិច្ចសហប្រតិបត្តិ ការរវាង ទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP) ជាមួយនិងទីភ្នាក់ងារសារព័ត៌មាន​តាស្សរបស់ រុស៊្សី ដែលគ្រោងបើកនៅប្រទេសកម្ពុជា នាពេលខាងមុខ។

ក្នុងជំនួបទ្វេភាគីនោះ​​ដែរ សម្តេច តេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍លើកឡើង ពីបំណុលដែលកម្ពុជាជំពាក់អតីតសហភាពសូវៀត ពោលគឺកម្ពុជាចង់បង្វែបំណុលនោះ ទៅ ជាការវិនិយោគនៅកម្ពុជា។ សម្តេចក៏បានអរគុណចំពោះរុស៊្សី ដែលបានសន្យាជួយដល់ការធ្វើ ឱ្យទំនើបនីយកម្ម នៃមន្ទីរពេទ្យមិត្តភាពខ្មែររុស៊្សី។ សម្តេចបានចាត់ទុកថា មន្ទីរពេទ្យមិត្តភាព ខ្មែររុស៊្សី គឺពិតជាមានតម្លៃបំផុតសម្រាប់កម្ពុជា រួមទាំងវិទ្យាស្ថាបច្ចេកវិទ្យាកម្ពុជា តិចណូ ផង ដែរ។

ឯកឧត្តមនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា រុស៊្សីនឹងបន្តសហការជាមួយកម្ពុជា ទៅលើ វិ​​ស័យជាច្រើនរួមទាំងវិស័យសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ដើម្បីឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែរឹងមាំទ្វេឡើងថែមទៀត។ ឯកឧត្តមបន្តថា ចាប់ពីឆ្នាំ២០១៩ទៅ រុស៊្សីនឹង​​ផ្តល់ជំនួយមួយចំនួនដល់ប្រទេសកម្ពុជា ហើយតាមរយៈការបញ្ជូនប្រធានថ្មីរុស៊្សី នៃគណៈ​កម្មការអន្តររដ្ឋាភិបាលរបស់ប្រទេសទាំងពីរ ដែលគ្រោងនឹងបើកកិច្ចប្រជុំនៅក្នុងខែមករា ឆ្នាំ២០១៩។ ពាក់ព័ន្ធទៅនឹងបំណុលដែលកម្ពុជាជំពាក់នោះ ឯកឧត្តមនាយករដ្ឋមន្រ្តីរុស៊្សីមានប្រសាសន៍ថា រុស៊្សីនឹងប្រើប្រាស់បំណុលនោះ សម្រាប់ជាការវិនិយោគនៅកម្ពុជា ដែលនោះគឺជាអាទិភាពដ៏ល្អសម្រាប់កម្ពុជាដែលរុស្ស៊ីចង់ជួយ។ ឯកឧត្តមក៏បានជម្រាបជូនសម្តេច ពីការផ្តល់ជំនួយបច្ចេកទេសមួយចំនួន ក្រៅពីការជួយដល់ការជួសជុលមន្ទីរពេទ្យមិត្តភាពខ្មែររុស៊្សីនៅ កម្ពុជានោះ រុស្សីក៏មានបំណងជួយដល់ការជួសជុលប្រាសាទបុរាណមួយចំនួនរបស់កម្ពុជា ដោយសារតែមាភ្ញៀវទេសចររុស៊្សីជាច្រើនបានទៅទស្សនានិងចាប់អារម្មណ៍យ៉ាងខ្លាំងពី ប្រទេសកម្ពុជា៕

ដោយជឹម ណារី