ប្រទេសចិន គាំទ្រកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល​អាស៊ី-​អឺរ៉ុប លើកទី១៣ ក្នុងឆ្នាំ២០២០

AKP ភ្នំពេញ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ –ឯកឧត្ដម Li Keqiang នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិនបានសម្ដែងនូវកា​​គាំទ្រចំពោះព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើទី១៣ ក្នុងឆ្នាំ២០២០ខាងមុខ។ នេះបើយោងតាមប្រភពពីអ្នកយកព័ត៌មានរបស់ទូរទស្សន៍ជាតិកម្ពុ​ជា(TVK) បានឱ្យដឹង បន្ទាប់ពីជំនួបទ្វេភាគីរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន និង ឯកឧត្ដម ឯកឧត្តម Li Keqiang កាលពីរសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែអស្សុជ​ ឆ្នាំច ​​សំរឹទ្ធិស័ក ព..២៥៦២ ត្រូវនឹងថ្ងៃទី ១៨ ខែតុលាឆ្នាំ២០១៨ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក៕

ក្នុងជំនួបពិភាក្សាគ្នានោះ ឯកឧត្តមនាយករដ្ឋមន្រ្តីចិន បានមានប្រសាសន៍អបអរសាទរ ជូនចំពោះសម្តេចតេជោ ដែលបានជាប់ឆ្នោតជានាយករដ្ឋមន្រ្តីសាជាថ្មីម្តងទៀត។ ឯកឧត្តម មាប្រសាសន៍បន្តថា ឯកឧត្តមចង់ឃើញទំនាក់ទំនង កិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរម្ពុជា-ចិន កាន់តែបោះជំហានទៅមុខខ្លាំងក្លាឡើងថែមទៀត។ សម្តេចតេជោបានរម្លឹក ជូឯក​​ត្តនាយករដ្ឋមន្រ្តីចិន អំពីដំណើរនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការដឹកនាំកិច្ចប្រជុំកំពូលមេគង្គ-ឡាងឆាង នៅកម្ពុជាកាលពីពេលកន្លងមក។

ក្នុងជំនួបពិភាក្សាគ្នានោះ សម្តេតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូនឯកឧត្តមនាយករដ្ឋមន្រ្តីចិន អំពីការដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ ក្នុងឆ្នាំ២០២០ខាងមុខ ដែលតាមរយៈនោះ សម្តេចសូមគោរពអញ្ជើញ ឯកឧត្តមនាយករដ្ឋមន្រ្តីចូលរួមក្នុងកិច្ចប្រជុំកំពូលនោះដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្នុងជំនួបពិភាក្សាគ្នានោះដែរភាគីទាំង ពីរបានឯកភាពគ្នាក្នុងការផ្លាស់ប្តូរ នូវមតិជុំវិញកិច្ចសហប្រតិបត្តិការទ្វេភាគី ហុភាគី បញ្ហា តំបន់ និងអន្តរជាតិ ពិសេសលើទំនាក់ទំងចិន-អាស៊ាន ក្នុងនោះប្រមុខរដ្ឋាភិបាលនៃ ប្រទេសទាំងពីរ បានធ្វើការពិភាក្សាពីការនាំអង្កពីកម្ពុជាទៅកាន់ប្រទេសចិន ដែលកន្លងមកចិនបានផ្តល់កូតានាំចេញអង្ករពីកម្ពុជា ទៅកាន់ប្រទេសចិនចំនួន៣០ម៉ឺនតោន។ ឯកឧត្តម នាយករដ្ឋមន្រ្តីចិន មានប្រសាសន៍ថា ចិនតែងតែគាំទ្រប្រទេសកម្ពុជា ពិសេសការគាំទ្រដល់ កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប លើកទី១៣ ក្នុងឆ្នាំ២០២០ខាមុខ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តមបន្តថា ចិននឹងបន្តគាំទ្រដល់ការនាំចូលផលិតផលពីប្រទេសកម្ពុជា ទៅកាន់ប្រទេស ចិន៕

ដោយ ជឹម ណារី