សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលជួបពិភាក្សាទ្វេភាគីជាមួយអនុប្រធានគណៈកម្មការអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល

AKP ប្រ៊ុចសែល ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ —

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាទ្វេភាគី ជាមួយ លោកជំទាវ ហ្វែដឺរីកា មូហ្គេរីនី (Federica Mogherini) អនុប្រធានគណៈកម្មការអឺរ៉ុប ទទួលបន្ទុកការបរទេស និងគោលនយោបាយសន្តិសុខ នៅទីក្រុងប្រ៊ុចសែល នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ខណៈ សម្តេចដឹកនាំ គណៈប្រតិភូអញ្ជើញចូលរួមកិច្ចជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី១២ នៅប្រទេសប៊ែលហ្ស៊ិក។

រូបថត៖ បេសកជនពិសេសទូរទស្សន៍ជាតិកម្ពុជា