ឧបទ្ទវហេតុបាញ់ប្រហារក្នុងតំបន់គ្រីមៀធ្វើឲ្យមនុស្ស ១៩ នាក់ស្លាប់​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (១៨.១០.១៨)

បរទេស៖ មានមនុស្សចំនួយ ១៩ នាក់បានស្លាប់ និងរាប់សឹបនាក់ទៀតរងរបួសកាលពីថ្ងៃពុធនេះ
នៅពេលដែលសិស្សម្នាក់បានបាញ់ប្រហារទៅលើមនុស្សនៅក្នុងវិទ្យាល័យមួយកន្លែង ក្នុងទីក្រុង ឃឺដ
របស់តំបន់គ្រីមៀ ដែលស្ថិតនៅតំបន់ឆ្នេរភាគខាងជើងសមុទ្រខ្មៅ ។ អ្នកស្លាប់ និងអ្នករបួស
ភាគច្រើនជាយុវជន ។

មេដឹកនាំតំបន់គ្រីមៀ ដែលត្រូវបានប្រទេសរុស្សី ចូលលុកលុយកាន់កាប់ធ្វើជាតំបន់រណបរបស់ខ្លួន
បាននិយាយថា អ្នកស្លាប់ទំាងអស់មានចំនួន ១៩ នាក់ ក្នុងនោះ មានទាំងឃាតករផងដែរ ។ ក្រៅពីនេះ
មានមនុស្សចំនួន ៥៣ នាក់ផ្សេងទៀត បានរងរបួស ។ ខ្មាន់កំាភ្លើងនោះ មានអាយុ ២២ ឆ្នំា
និងជាសិស្សនៅវិទ្យាល័យ ដែលខ្លួនកំពុងរៀន ។ គេមិនទាន់ដឹងពីមូលហេតុនៃការបាញ់ប្រហារនេះ
ទេ ។ សិស្សជាឃាតករនោះ ត្រូវបានគេប្រទះឃើញស្លាប់ក្នុងបណ្ណាល័យរបស់វិទ្យាល័យ
ដោយមានស្នាមរបួសដោយគា្រប់កាំភ្លើង ។​