ពលរដ្ឋរស់ក្នុងជំរំជនភៀសខ្លួននៅភាគអាគ្នេយ៍ស៊ីរីជួបស្ថានភាពអាក្រក់បំផុត​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (១៨.១០.១៨)

ស៊ីរី៖ យោងតាមទីភ្នាក់ងារព័ត៌មានស៊ិនហួ បានស្រង់សម្តីមន្ត្រីស្ថាប័នសិទ្ធិមនុស្សមួយ
ដែលបានឲ្យដឹងកាលពីថ្ងៃពុធនេះ ថាពលរដ្ឋដែលកំពុងរស់នៅក្នុងជមរំជនភៀសខ្លួនឈ្មោះ រ៉ាក់បាន
ស្ថិតនៅក្នុងប្រទេសស៊ីរីភាគអាគ្នេយ៍ កំពុងតែខ្វះខាតស្បៀង និងថ្នំាពេទ្យ ។

មន្រ្តីស្ថាប័ននោះ បាននិយាយថា ជំរំជនភៀសខ្លួន ដែលស្ថិតនៅតំបន់ព្រំដែនជាមួយប្រទេសអៀរ៉ាក់
និងប្រទេសហ្សកដានី ក៏កំពុងតែប្រឈមនឹងអាកាសធាតុមិនល្អ
បន្ទាប់ពី​​​​​មានព្យុះបានបោកបក់ទៅលើតំបន់នោះ ។

អនុលោមតាមកិច្ចព្រមព្រៀងមួយដែលគំាទ្រដោយប្រទេសរ៉ុស្សី ជនភៀសខ្លួនស៊ីរីក្នុងជំរំនោះ ត្រូវ
ដឹកទៅកាន់តំបន់ភាគខាងជើងប្រទេសស៊ីរី ដែលនៅទីនោះ ជនភៀសខ្លួនទំាងនោះ
អាចរស់នៅក្នុងស្ថានភាពល្អប្រសើរជាង តែ កិច្ចព្រមព្រៀងនោះ មិនត្រូវបានអនុវត្តទេ ។
ក្រៅពីខ្វះស្បៀង ថ្នាំពេទ្យ និងប្រឈមនឹងអាកាសធាតុដ៏អាក្រក់ ជំរំនេះ ក៏ត្រូវបានក្រុមរដ្ឋឥស្លាម
ហៅកាត់ថា អាយស៊ីស ធ្វើការវាយប្រហារ ម្តងម្តង ផងដែរ ។​