ប្រទេសអ៊ីស្រាអែលបើកការវាយប្រហារតាមអាកាសទៅលើតំបន់ប្រជាជនប៉ាឡេស្ទីនរស់នៅ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួ (១៨.១០.១៨)

ប៉ាឡេស្ទីន៖ កាលពីថ្ងៃពុធ នេះ ប្រទេសអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសទៅលើតំបន់ ហ្កាហ្សា
(GAZA) ដោយបានធើឲ្យជនជាតិប៉ាឡេស្ទីនម្នាក់ស្លាប់ និង បីនាក់ទៀតរងរបួស ។
ប្រទេសអ៊ីស្រាអែលបាន និយាយថា ការវាយប្រហារតាមអាកាសនេះជាការឆ្លើយតបដល់ការវាយ​ប្រហារដោយគ្រាប់​រ៉ុក្កែត ចេញពីតំបន់ហ្កាហ្សា មកលើប្រទេសអ៊ីស្រាអែល។

អ្នកដែលបានឃើញផ្ទាល់ភ្នែក បាននិយាយថា ​យន្តហោះប្រយុទ្ធរបស់ប្រទេសអ៊ីស្រាអែល
បានបាញ់គ្រាប់កំាជ្រួចតម្រង់ទៅលើគោលដៅយោធាចំនួន ៦ កន្លែង ។
អ្នកនំាពាក្យយោធារបស់ប្រទេសអ៊ីស្រាអែល បានប្រាប់អ្នកកាសែតថា ប្រទេសអ៊ីស្រាអែល ត្រូវតែ
តបទៅនឹងការបាញ់ចូលទឹកដីអ៊ីស្រាអែល ចេញពីតំបន់ហ្កាហ្សា នេះ ។

កាសែតបរទេសបានរាយការណ៍ថា ​អំពើហឹង្សានេះ បានកើតឡើងនៅពេលដែលគណៈប្រតិភូ​ផ្នែកចារកម្មសន្តិសុខរបស់ប្រទេសអេហ្សីប មួយក្រុមបានទៅដល់តំបន់ហ្កាហ្សា កាលពីថ្ងៃអង្គារ ដើម្បីធ្វើការសម្របសម្រួលរវាងប្រទេសអ៊ីស្រាអែលនិងក្រុមយុទ្ធជនក្នុងតំបន់ដែលកាន់កាប់ដោយពួកហាម៉ាស់ ។​