យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់បានស្លាប់និងរាប់សឹបនាក់ទៀតរងរបួសក្នុងពេលមានបាតុកម្មក្នុងប្រទេសហៃទី​

វិួទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (១៨.១០.១៨)

ហៃទី​៖ យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់បានស្លាប់ និងរាប់សឹបនាក់ទៀតរងរបួស
​បន្ទាប់ពីមនុស្សរាប់ពាន់នាក់ បាននំាគ្នាចេញមកតាមដងផ្លូវក្នុងប្រទេសហៃទី កាលពីថ្ងៃពុធនេះ
ដើម្បីតវ៉ាប្រឆំាងនឹងរឿងពុករលួយ និងទាមទារឲ្យប្រធានាធិបតី លោក ហ្សូវឺណែល មាស់ (Jovenel
Moise) ​ចុះចេញពីតំណែង ។​

ពួកបាតុករបាននំាគ្នាធ្វើរបំាងរាំងផ្លូវ ជាមួយនឹងកង់រថយន្ត ដែលត្រូវបានដុតឲ្យឆេះសន្ធោសន្ធៅ
ព្រមទាំងចោលដុំថ្មទៅលើប៉ូលីសបង្ក្រាបបាតុករ ​ដែលបានប្រើគ្រាប់បែកបង្ហូរទឹកភ្នែក
បាញ់ទៅលើហ្វូងបាតុករ ។

របាយការណ៍មួយរបស់ព្រឺទ្ធសភាប្រទេសហៃទី បានចោទប្រកាន់មន្រ្តីរដ្ឋាភិបាល
ថាបានកឹបកេងថវិការដ្ឋ ប្រើអំណាចដោយបំពាន ។
ប៉ូលីស មិនបានផ្តល់ពីមូលហេតុនៃការស្លាប់ របស់បុរសម្នាក់ នោះទេ ។​