សម្តេចតេជោនាយករដ្ឋមន្រ្តី ទទួលជួបលោក Martin Hayes អនុប្រធានក្រុមប្រឹក្សាធុរកិច្ច អាស៊ាន-សហភាពអឺរ៉ុប

AKP ភ្នំពេញ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ –ក្នុងខណៈដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូល​អា​ស៊ីអឺរ៉ុប នៅទីក្រុងព្រុចសែល ប្រទេសបែលហ៊្សិកនោះ នាព្រឹកថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បា​ន​អនុ​ញ្ញាតឱ្យ លោក ម៉ាទីន ហេយ (Martin Hayes) តំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ានសហ​ភា​ព​​អឺរ៉ុប និងជាប្រធានក្រុមហ៊ុនបុសស៍ (Bosch) ប្រចាំអាស៊ីអាគ្នេយ៍ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ប្រភពព័ត៌មានពីទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា លោក ម៉ាទីន ហេយ  បាន​ជម្រាប​ជូន​សម្តេចតេជោថា ក្រុមប្រឹក្សាធុរកិច្ចអាស៊ានសហភាពអឺរ៉ុប មានគម្រោងនឹងអញ្ជើញ​ទៅ​បំ​ពេ​ញ​ទស្សនកិច្ចក្នុងប្រទេសកម្ពុជា នៅឆ្នាំ២០១៩ខាងមុខ ដើម្បីធ្វើការណែនាំដល់ក្រុមហ៊ុន ​រប​ស់​សហភាពអឺរ៉ុបមួយចំនួន ដែលមកបណ្តាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជា។ ក្នុងជំនួប​ពិភាក្សាគ្នា​នោះដែរ លោកអនុប្រធានក៏បានធ្វើការពិភាក្សាយ៉ាងយកចិត្តទុកដាក់អំពីសុវត្ថិ ភាពនៃការធ្វើ​ចរា​ច​រ​ណ៍​ដែលជាបញ្ហាប្រឈមមួយ ដែលមិនត្រឹមតែកើតមានឡើងក្នុង ប្រទេសកម្ពុជា​នោះ​ទេ គឺវាបានកើតមានឡើងនៅក្នុងតំបន់អាស៊ានទាំងមូល ពោលគឺមាន ប្រជាពលរដ្ឋក្នុង​តំបន់​អា​ស៊ានប្រមាណ១២ម៉ឺននាក់ទទួលរងគ្រោះថ្នាក់ចរាចរក្នុង១ថ្ងៃ ដែល ជាការខាតបង់ថវិកា​ប្រមា​ណ​ ៣ភាគរយ នៃផលិតផលក្នុងស្រុកសរុប(GDP) របស់ អាស៊ាន។ លោកអនុប្រធានក៏បាន ពិភាក្សាលើប្រធានបទ នៃស្ថានភា​ព​នៃ​ការប្រើប្រាស់ ដុល្លារតូបនីយ កម្មក្នុងប្រទេសកម្ពុជា ដែលនឹងត្រូវបន្ត ឬអនាគតវានឹង​ប្រែ​ប្រួ​ល​ទៅ​ជាបែបណា។ ក្នុងជំនួប ពិភាក្សាគ្នានោះដែរ លោក ម៉ាទីន ហេយ និងគណៈប្រតិភូក៏​បា​ន​ធ្វើការពិភាក្សាពីការធ្វើ ពាណិជ្ជកម្មរវាង សហភាពអឺរ៉ុប ជាមួយនឹង​ប្រ​ទេសកម្ពុជា។

 

សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ស្វាគមន៍នូវគំនិតលើកឡើងរបស់គ​ណៈ​​ប្រតិភូ ដែលទាក់ទិនទៅនឹងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ពិសេសលើផ្នែក​ឯក​ជន​។ សម្តេច តេជោមានប្រសាសន៍បន្តថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៃការរៀបចំកិច្ចប្រជុំអា​ស៊ីអឺ​រ៉ុប ក្នុងឆ្នាំ២០២០ខាងមុខ ហើយសម្រាប់ដំណើរទស្សនកិច្ចរបស់គណៈ​ប្រតិភូក្រុមប្រឹក្សា​ធុរ​កិច្ច អាស៊ានអឺរ៉ុប នៅក្នុងឆ្នាំ២០១៩ សម្តេចសូមស្វាគមន៍ និងសូមគោរពអញ្ជើញគណៈ​ប្រ​តិ​ភូ ក្រុមប្រឹក្សាធុរកិច្ចអាស៊ានអឺរ៉ុប ក្នុងកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ឆ្នាំ២០២០ ដែល កម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្តេចតេជោនាយករដ្ឋមន្រ្តីបន្តថា ការពិភាក្សារវាងអាស៊ាន និងសហភាពអឺរ៉ុប និ​ង​ជាមួយកម្ពុជា មិនមែនត្រឹមតែការពិភាក្សាលើបញ្ហានយោបាយនោះទេ គឺបានធ្វើការ​ពិ​ភា​ក្សា​គ្នា​យ៉ាងយកចិត្តទុកដាក់ទៅលើបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មផងដែរ។ សម្តេចតេជោបន្តថា កន្លង​ម​ក​​មានប្រទេសមួយចំនួនក្នុងសហភាពអឺរ៉ុប ដែលបានធ្វើការ គំរាមដល់កម្ពុជា និងសហភាព​មី​យ៉ាន់ម៉ា ក្នុងការដកនូវប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម (EBA) ។ សម្តេចតេជោថ្លែងបន្តដែរថា កន្លង​ម​ក​ EU បានជួយដល់កម្ពុជាលើគ្រប់វិស័យទាំងអស់ ប្រសិនជា EU សម្រេចដកនូវ EBA គឺហា​ក់​បីដូចជា EU បោះបង់ចោលនូវអ្វីដែល ខ្លួនបានធ្វើកាលពីពេលកន្លងមក។ សម្តេចតេជោនាយករដ្ឋមន្រ្ដីមាន​ប្រសា​ស​​ន៍សង្កត់ធ្ងន់ថា សម្តេចមិនចង់ឃើញប្រទេសប្រជាធិបតេយ្យដែល​ប្រព្រឹត្ត​នូវ​កំហុសជា​លើក​ទី៣ ពោលគឺកំហុសលើកទី១ ប្រទេសប្រជាធិបតេយ្យនៅអឺរ៉ុប បានគាំទ្រនូវរដ្ឋ​ប្រហារ​យោ​ធា​ក្នុង​ប្រទេសកម្ពុជា កាលពីទសវត្សរ៍៧០ កំហុតទី២គាំទ្រដល់របបខ្មែរក្រហមជាង១ទសវត្សរ៍ ពិសេសគាំទ្រ ខ្មែរក្រហមនៅអង្គការសហប្រជាជាតិ និងកំហុសទី៣ បើទោះបីជាស្ថិតក្នុង​ដំ​ណា​ក់​កាល ពិភាក្សាលើសេចក្តីថ្លែងការណ៍ ឬក្លាយទៅជាការពិតនោះ វានឹងក្លាយទៅជា​កំហុ​ស​ទី៣ របស់ប្រទេសប្រជាធិបតេយ្យនៅសហភាពអឺរ៉ុប សម្រាប់កម្ពុជា។

ក្នុងជំនួបពិភា​ក្សា​គ្នា​នោះ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានសម្ដែង​នូវការស្វាគមន៍ចំ​ពោះក្រុមប្រឹក្សាធុរកិច្ច​អា​ស៊ា​នអឺរ៉ុប ដែលបានចេញសេចក្តីថ្លែងការណ៍ ពីសភាពការណ៍ ពិតរបស់កម្ពុជា និងបាន​ចាត់ទុក​ថា សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាធុរកិច្ចអាស៊ានអឺរ៉ុប គឺជាសេចក្តីថ្លែងការណ៍​មាន​ល​ក្ខ​ណៈ​​ត្រឹមត្រូវ ពោលគឺក្រុមប្រឹក្សាអឺរ៉ុប ត្រូវតែ ស្តាប់នូវ ំឡេងពីក្រុមធុរកិច្ច និងក្រុមសង្គម​ស៊ីវិ​ល​ជាដើម។

ក្នុងជំនួបពិភាក្សាគ្នានោះដែរ លោក ម៉ាទីន ក៏បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ដែរថា គណៈប្រតិភូរបស់លោកបានធ្វើសន្ទស្សន៍រួចមកហើយថា ក្រុមធុរកិច្ចរបស់​ខ្លួននឹង​បន្ត​បណ្តា​ក់ទុន និងវិនិយោគ ក្នុងប្រទេសកម្ពុជាជាបន្តទៅទៀត ពោលកម្ពុជា គឺ​ជាប្រទេសមួយ​មាន​ស្ថានភាពអំណោយផលជាងប្រទេសអាស៊ានដទៃទៀត ក្នុងតំបន់ ដែលមានការគាំទ្រ លើ​ស​ពី៥០ភាគរយ ដែលអាចធ្វើពាណិជ្ជកម្មជាមួយបាន។ លោកអនុប្រធាន បានថ្លែងក្នុង នាម​ក្រុមហ៊ុ​ន​​អឺរ៉ុបទាំង​អ​ស់​ប្រមាណ៤០០ក្រុមហ៊ុន បានចាត់ទុកថា ប្រសិនជាមានការ ដកពន្ធអនុគ្រោះ EBA មែននោះ វានឹងធ្វើឱ្យប៉ះពាល់ដល់បណ្តាក្រុមហ៊ុនធុរកិច្ចមកពី EU តាមរយៈនេះតំណាង​ធុរកិច្ច​ទាំងអស់របស់ EU នឹងជួបពិភាក្សា ដោយផ្ទាល់ជាមួយក្រុមប្រឹក្សាអឺរ៉ុប ដើម្បីបញ្ជាក់ថា ប្រ​សិនជាមានការអនុវត្តជាក់ស្តែងមែននោះ នឹងធ្វើឱ្យ ប៉ះពាល់ដល់ អត្ថប្រយោជន៍របស់​ក្រុម​ហ៊ុ​​ន EU ជាច្រើន នឹងអាចចាត់ទុកថា គណៈកម្មការអឺរ៉ុប អនុវត្តន៍ EBA ជាឧបករណ៍នយោ​បា​យ​​បរទេសរបស់ខ្លួនសម្រាប់កម្ពុជា។ លោកបានបន្តទៀតថា ប្រសិនជាមានការអនុវត្តនូវ EBA មែននោះ តម្លៃទំនិញនិងមានការកើនឡើងរហូត ដល់១២ ភាគរយ ដែលនាំចូលមកទីផ្សារអឺរ៉ុប ដែ​លនោះគឺជាការខាតបង់ដល់ច្រើននៅតំបន់អឺរ៉ុប។

សម្តេចតេជោបានសម្ដែងនូវការរីករាយចំពោះការលើកឡើងពី ក្រុមប្រឹក្សាធុរកិច្ច អាស៊ានអឺរ៉ុប។ សម្តេចតេជោនាយករដ្ឋមន្រ្ដីបានគូសបញ្ជាក់ថា ប្រសិនជាមានការអនុវត្តជាក់ស្តែងនោះ ការនាំចេញនឹងនៅតែបន្ត​ ប៉ុន្តែគ្រាន់​តែ​វាមានការកើនឡើងនៃផ្នែកពន្ធ ហើយកម្ពុជានឹ​ងមិនមានវិធានការណា​មួយដែលត្រូវ​ដាក់​ទៅ​​​លើបណ្តាក្រុមហ៊ុនអឺរ៉ុបនោះដែរ ពោល គឺ កម្ពុជាចង់ប្រាប់ពីការពិតដល់សហភាពអឺរ៉ុប​តែប៉ុ​ណ្ណោះ​​៕

ដោយ ជឹម ណារី