សម្តេចតេជោនាយករដ្ឋមន្រ្តី អនុញ្ញាតឲ្យអនុប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុប ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

AKP ប្រ៊ុចសែល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ —

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យលោក ម៉ាទីន ហេយ (Martin Hayes) អនុប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុប និងជាប្រធានក្រុមហ៊ុនបុសស៍ (Bosch) ប្រចាំអាស៊ីអាគ្នេយ៍ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក នាព្រឹកថ្ងៃទី១៨ ខែតុលា  ឆ្នាំ២០១៨ ខណៈសម្តេចដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី១២ ដែលប្រព្រឹត្តទៅនៅទីក្រុងប្រ៊ុចសែល។

រូបថត៖ បេសកជនពិសេសទូរទស្សន៍ជាតិកម្ពុជា