ស្ពានឈើប្រាសាទបេងមាលា ត្រូវបានជួសជុលឡើងវិញ សម្រួលដល់ដំណើរកម្សាន្តភ្ញៀវទេសចរជាតិ និងអន្តរជាតិ

AKP សៀមរាប ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ —

លោកបណ្ឌិត ឈាន រដ្ឋា ប្រធានស្តីទីនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ នេះថា ស្ពានឈើប្រវែង ១៨៣ម៉ែត្រ ក្នុងចំណោម ២៦៣ម៉ែត្រ នៅប្រាសាទបេងមាលា ដែលទទួលរងនូវការខូចខាតយ៉ាងខ្លាំងនោះ បាននិងកំពុងត្រូវបានជួសជុលឡើងវិញ ដើម្បីសម្រួលដល់ដំណើរកំសាន្តរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

រូបថត៖ ហង្ស សៀក