ប្រធានាធិបតីកូរ៉េខាងត្បូងគ្រោងនឹងជួបប្រជុំជាមួយសម្តេច​ប៉ាបបារាំង

AKP ភ្នំពេញ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ — ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចា-អ៊ីន ​បានគ្រោងនឹងជួបប្រជុំជាមួយសម្តេច​ប៉ាប​​បារាំង​នាថ្ងៃព្រហស្បតិ៍នេះ ដើម្បីស្នើសុំសម្តេចប៉ាបតាងនាមឱ្យមេដឹកនាំកូរ៉េខាងជើង​លោក គីម ជុង-អ៊ុន ទៅធ្វើទស្សនកិច្ចនៅប្រទេសកុម្មុយនីស្តមួយនេះ ហើយនឹងជួយឱ្យមាន​ការប្រែប្រួល​នៃ​ដំណើរការឆ្ពោះទៅរកការធ្វើមិនឱ្យមាននុយក្លេអ៊ែរ​។

កិច្ចប្រជុំនេះនឹងចាប់ផ្តើមនៅវេលាថ្ងៃត្រង់ ដែលបានអមដោយកិច្ចចរចានានារបស់​លោក មូន ​ជាមួយទីប្រឹក្សាសម្តេចសង្ឃកាតូលិក Pietro Parolin ដែលបានធ្វើជាអធិបតីភាព​ជាពិសេសដ៏អស្ចារ្យមួយ​សម្រាប់សន្តិភាពនៅលើឧបទ្វីបកូរ៉េ នៅឯវិមាន Peter’s Basilica រយៈពេលមួយថ្ងៃមុន។

តាមវិមានវ៉ាទីកង់បានឱ្យដឹងថា កិច្ចប្រជុំរបស់លោក មូន ជាមួយសម្តេចប៉ាប ​នឹងត្រូវ​បាន​គេ​លើកពេល ខណៈដែលសម្តេចប៉ាបជាទូទៅតែងតែទទួលមេដឹកនាំបរទេស​ដែលមកធ្វើ​ទស្សនកិច្ច នៅវេលាព្រឹកព្រលឹម ហើយជាធម្មតាសម្រាប់តែរយៈពេលកន្លះម៉ោងតែប៉ុណ្ណោះ។

ការិយាល័យប្រធានាធិបតី ចេអុងវ៉ាដា របស់ក្រុងសេអ៊ូលបាននិយាយថា លោកប្រធា​នា​ធិបតី​​នឹងប្រគល់លិខិតអញ្ជើញមួយពីមេដឹកនាំកូរ៉េខាងជើងលោក គីម ជុង-អ៊ុន សម្រាប់​​បុព្វជិតរូបនេះ ទៅធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើង។

ប្រធានាធិបតីកូរ៉េខាងត្បូង​ នឹងចេញដំណើរទៅកាន់ទីក្រុងព្រុចសែល នារសៀលថ្ងៃនេះ ដោយ​បន្តដំណើរទស្សនកិច្ចផ្លូវការចំនួនបីថ្ងៃរបស់លោក ទៅកាន់ទីក្រុងរួម និងវិមានវ៉ាទីកង់។ កាលពីពេលថ្មីៗនេះ លោក មូន បានធ្វើទស្សកិច្ចចំនួន៥ប្រទេស ដែលចាប់ផ្តើមពី​ប្រទេស​បារាំង ហើយនឹងបញ្ចប់នៅក្នុងប្រទេសដាណឺម៉ាក៕

( ប្រភព យន់ហាប់៖ បកប្រែដោយលោក មាស សំអុល )