មីយ៉ាន់បញ្ជូនកម្មករជាង ២២.០០០ នាក់ទៅធ្វើការនៅបរទេសកាលពីខែកញ្ញា

AKP ភ្នំពេញ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ — ក្រសួងការងារ, អន្តោប្រវេសន៍ និងប្រជាជនបាននិយាយពីថ្ងៃពុធនេះថា ប្រទេសមីយ៉ាន់ម៉ាបាន បញ្ជូនកម្មករចំណាកស្រុកសរុបទាំងអស់ ២២.៧៦៣នាក់ ឱ្យទៅធ្វើការនៅបរទេសកាលពីក្នុងខែកញ្ញា ។

ពីក្នុងចំនួនសរុបទាំងអស់នេះកម្មករប្រហែល ១៨.៥៤៣នាក់ បានទៅកាន់ប្រទេសថៃ ដោយឡែក ៣.៣៤០នាក់ ទៅកាន់ប្រទេសម៉ាឡេស៊ី នឹងសល់ពីនេះទៅកាន់កូរ៉េខាងត្បូង, ជប៉ុន, ហ្សកដានី,សិង្ហបុរី, អារ៉ាប់រួមអេមីរ៉េត ( UAE ) និង កាតា ។

នៅពេលជាមួយគ្នានេះដែរ ពួកអាជ្ញាធរការងារបានផ្តល់ការងារក្នុងស្រុកឱ្យដល់កម្មករជាង ២១.០៨៣នាក់ ។ពីក្នុងចំនួននេះ ២០.៥៤៨នាក់ គឺនៅក្នុងផ្នែកឯកជនក្នុងអំឡុងពេលនេះ ។ ក្រសួងនេះកំពុងខិតខំប្រឹងប្រែងបង្កើតឱកាសការងារថែមទៀត ហើយការបម្រើការងារទាំងក្នុងស្រុក និងបរទេសឥឡូវនេះត្រូវបានគេផ្តល់ឱ្យពួកកម្មករតាមរយៈប្រព័ន្ធគ្រប់គ្រងការផ្លាស់ប្តូរការងារអនឡាញ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )