ប្រទេសថៃមើលឃើញពីកំណើនភ្ញៀវទេសចរ​ប្រមាណ ៨.៧១ភាគរយ​ ចាប់ពីខែកមរា ដល់ខែកញ្ញា ឆ្នាំ២០១៨នេះ

AKP ភ្នំពេញ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ — ប្រទេសថៃត្រូវបានគេមើលឃើញពីការកើនឡើងដែលកាន់តែបន្តនៅក្នុងចំនួនភ្ញៀវទេសចរ ដែលបានមកដល់ក្នុងអំឡុងពេល៩ខែដំបូងក្នុងឆ្នាំនេះ។ លេខាធិការអចិន្រ្តៃយ៍នៃក្រសួងទេសចរណ៍ និងកីឡា លោក Pongpanu Svetarundra បាននិយាយកាលពីថ្ងៃអង្គារថា មានភ្ញៀវទេសចរបរទេសប្រមាណជាង​២.៦៥លាន​នាក់ មកទស្សនានៅប្រទេសថៃ កាលពីខែកញ្ញា​ ក្នុងឆ្នាំនេះ ដែលបានបញ្ចូលថវិកា​ប្រមាណ១៤០ប៊ីលានបាត នៅក្នុងផ្នែកចំណូលទេសចរណ៍ចូលទៅក្នុងសេដ្ឋកិច្ចក្នុងស្រុក។

លោក Pongpanu​ បាននិយាយថា របាយការណ៍ផ្លូវការបានបង្ហាញឱ្យដឹងថា ភ្ញៀវ​ទេសចរ​បរទេសប្រមាណ២៨លាននាក់ ដែលបានមកដល់ក្នុងពេលប៉ុន្មានខែកន្លងមកនេះ ដោយគិតចាប់ពីខែមករា រហូតដល់ខែកញ្ញា ដែលបានបង្ហាញនូវកំណើនប្រមាណ​៨.៧១​ភាគរយ​​ពីមួយឆ្នាំទៅមួយឆ្នាំនាពេលថ្មីៗនេះ។ តាមរបាយការណ៍ក្រសួងបានឱ្យដឹងថា​ ក្នុងរយៈពេលនៃការធ្វើដំណើរក្នុងស្រុក​ ប្រជាពលរដ្ឋ​ថៃប្រមាណជាង ១៣.២៦លាននាក់ បានធ្វើដំណើរកម្សាន្តនៅទូទាំងប្រទេស កាលពីខែសីហា ហើយបានចំណាយថវិកាប្រមាណ៨៩.៣ប៊ីលានបាត។

លោក Pongpanu​ បានបន្ថែមថា ដែលផ្អែកទៅលើទិន្នន័យទាំងនេះ វាគឺគេអាចគិត​បាន​ថា ប្រទេសថៃនឹងត្រូវប៉ះពាល់ដល់គោលដៅប្រាក់ចំណូលផ្នែកទេសចរក្នុងឆ្នាំនេះ ប្រមាណ​៣ប៊ីលានបាត។ លោកបាននិយាយថា លើសពីនេះទៀត ចំនួនភ្ញៀវទេសចរចិនទៅកាន់បរទេសថៃ បានកើនឡើង​៣.០ភាគរយ នៅក្នុងសប្តាហ៍ទី១ នៃខែតុលានេះ ដែលគឺជាសប្តាហ៍ឈប់​សម្រាក​របស់ប្រទេសចិន​ ខណៈដែលរបាយការណ៍មួយចេញពីប្រទេសចិន​បានព្យាករថា ប្រទេសថៃនៅតែជាគោលដៅសម្រាប់ថ្ងៃឈប់សម្រាប់ដ៏ខ្ពស់ជាងគេ​របស់ភ្ញៀវទេសចរចិន៕

(ប្រភព NNT៖ បកប្រែដោយលោក មាស សំអុល​)