កិច្ចប្រជុំទ្វេភាគីកម្ពុជា-ថៃ លើកទី២ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍

AKP ភ្នំពេញ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ –ប្រភពពីក្រសួងទេសចរណ៍បានឱ្យដឹងថាកាលពីថ្ងៃពុធ ៨កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែតុលាឆ្នាំ២០១៨នៅសណ្ឋាគារ ឡឺ បូកគោផាលេស (ឧទ្យានជាតិព្រះមុនីវង្សបូកគោ)ខេត្តកំពត មានរៀបចំកិច្ចប្រជុំទ្វេភាគីកម្ពុជា-ថៃលើកទី២ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍

ក្រោយបញ្ចប់កិច្ចប្រជុំទ្វេភាគីរួចមកឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា រួមជាមួយឯកឧត្តម វីរ៉ាស័ក្តិ កូវស៊ូរ៉ាត់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថៃ បានឯកភាពគ្នាដាក់ចេញផែនការធំៗមួយចំនួន ដើម្បីបន្តកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយគ្នា។ ភាគីកម្ពុជា-ថៃ បានឯកភាពគ្នាចំនួន ៦ចំណុ រួមមាន៖ជំរុញលំហូរទេសចរទស្សនាគ្នាទៅវិញទៅមក ទាំងទេសចរកម្ពុជា និងទេសចរថៃ ព្រមទាំងទេសចរមកពីប្រទេសទីបីទស្សនាប្រទេសទាំងពីរ។ រដ្ឋមន្រ្តីទាំងពីរបានឯកភាពគ្នា ធ្វើការបន្ថែមទៀតជាមួយភាគីពាក់ពន្ធ ដើម្បីសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូនទេសចរ ការរៀបចំសម្បទា និង ហេដ្ឋារចនាសម្ព្ធនានា នៅតាមច្រកទ្វារព្រំដែន ព្រមទាំងបញ្ហាទិដ្ឋាការ និងការប្រើប្រាស់ណ្ណព្រំដែន។ ភាគីទាំងពីរបានលើកគំនិត ធ្វើការបូកសរុបពី ACMECS Single Visa ជូនកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរ ណ៍អាស៊ាន នៅពេលខាងមុខ។ ការសិក្សាទីផ្សារ និងការផ្សព្វផ្សាយទេសចរណ៍៖ ភាគីទាំងពីរបានឯកភាពគ្នាបន្តជំរុញសកម្មភាពផ្សព្វផ្សាយរួមគ្នា «ព្រះរាជាណាចក្រពីរ គោលដៅទេសចរណ៍មួយ» រួមគ្នាផលិតឯកសារផ្សព្វផ្សាយ video និងការចូលរួមការតាំងពិព័រណ៍ទេសចរណ៍។ ៣ពាក់ព័ន្ធនឹងវិស័យទេសចណ៍នៅច្រករបៀងទេសចរណ៍ភាគខាងត្បូង ភាគីទាំងពីរបានឯកភាពគ្នាជំរុញខ្សែទស្សនកិច្ចដែលក្រុមជំនាញបានរៀបចំដោយត្រូវរៀបចំឱ្យមានកិច្ចប្រជុំត្រីភាគី តំបន់ត្រីកោណសមុទ្រកម្ពុជា ថៃ វៀតណាម និងត្រូវជំរុញទេសចរណ៍  សមុទ្រ ទេសចរណ៍តាមនាវា។ ភាគីទាំងពីរក៏បានស្របយោបល់គ្នាក្នុងការជំរុញការតភ្ជាប់ការហោះហើរត្រង់ទៅវិញទៅមករវាងប្រទេសថៃ ពិសេសភាគខាងត្បូងថៃ និងខេត្តព្រះសីហនុផងដែរ។ ៤ភាគីកម្ពុជាស្នើសុំភាគីថៃពិចារណាជួយផ្ដល់ការបណ្ដុះបណ្ដាលផ្នែកជំនាញទេស ចរណ៍ ការគ្រប់គ្រងគោលដៅទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ និងបដិសណ្ឋារកិច្ច ពិសេសដល់មន្ទីរទេសចរណ៍នៃខេត្តជាប់ព្រំដែន។ ភាគីថៃបានឯកភាពដោយជួយជំរុញការងារនេះ ខណៈដែលថៃកំពុងជួយបណ្ដុះបណ្ដាល (តាមរយៈការចុះអនុស្សរណៈជាមួយក្រសួងទេសចរណ៍ និងសាកលវិទ្យាល័យរ៉ាចាម៉ាន់ហ្កាឡា ថាន់យ៉ាបុរី)។ ៥ភាគីទាំងពីរបានគាំទ្រគ្នាក្នុងការជំរុញការវិនិយោគលើវិសយ័ទេសចរណ៍។ កម្ពុជាបានអញ្ជើញវិនិយោគិនថៃ ក៏ដូចជាអ្នកពាក់ព័ន្ធខាងភាគីថៃ មកវិនិយោគនៅកម្ពុជា និង ចូលរួមផ្សព្វផ្សាយគោលដៅទេសចរណ៍ ក្នុងព្រឹត្តិការណ៍បុណ្យទន្លេ និងបុណ្យសមុទ្រដែលរៀបចំឡើងជារៀងរាល់ឆ្នាំ។ ៦អង្គប្រជុំក៏បានអនុម័តផែនការសកម្មភាពរួមសម្រាប់អភិវឌ្ឍន៍វិសយ័ទេសចរណ៍ឆ្នាំ២០១៩-២០២១(The Joint Action Plan 2019-2021

សូមបញ្ជាក់ថា នៅឆ្នាំ២០១៧ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៥,៦លាននាក់ ក្នុងអត្រាកំណើន ១១,ភាគរយធៀបនឹងឆ្នាំ២០១៦ ក្នុងនោះទេសចរថៃមានប្រមាណ ៤០ម៉ឺននាក់ រីឯទេសចរកម្ពុជាទៅថៃមានប្រមាណ ៨៤ ម៉ឺននាក់។ សម្រាប់៨ខែដើមឆ្នាំ២០១៨នេះកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៣.៩៤៩.៧៥៩ កើនឡើងចំនួន ១១,ភាគរយ ក្នុងនោះភ្ញៀវទេសចរថៃមានប្រមាណ ២១០.៨២៦នាក់៕

ដោយ ទូចវលក្ខណ៍