រយៈពេល៩ខែឆ្នាំ២០១៨នេះ កម្ពុជា ទទួលបានគម្រោងសាងសង់សំណង់អគារធំៗរហូតដល់ជាង២៥០០គម្រោង

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ អ៊ឹម ភិរក្សនារីរតនៈ និងលោក​ ចន​ ណារិទ្ធ​៖​

ក្រសួងដែនដីបានបង្ហាញរបាយការណ៍អោយដឹងថា ក្នុងរយៈពេល៩ខែឆ្នាំ២០១៨នេះ កម្ពុជាមាន គម្រោងសាងសង់ជាង២៥៤០គម្រោង ជាមួយនឹងទុនវិនិយោគជាង៤៨២០លានដុល្លា ដែលបានចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិយ៉ាងសំខាន់។

ក្នុងសន្និសីទសារព័ត៌មានព្រឹកថ្ងៃទី១៧ ខែតុលានេះ ឯ.ឧ. បណ្ឌិត ឡៅ ទិព្ធសីហា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់មានប្រសាសន៍អោយដឹងថា ក្នុងគម្រោងសាងសង់ជាង២៥៤០គម្រោងនេះ រាជធានីភ្នំពេញទទួលបានគម្រោងវិនិយោគច្រើន ជាងគេបន្ទាប់មកគឺខេត្តព្រះសីហនុ និងខេត្តសៀមរាប។ ឯឧ.បានបញ្ជាក់ថា គម្រោងវិនិយោគមកពីបរទេសមានចំនួន៣៣ គម្រោងនិងមានទុនវិនិយោគជាង៤៨៤លានដុល្លាអាមេរិក មកពីប្រទេសជាង១០ ក្នុងនោះប្រទេសចិន ឈរលេខរៀងទី១។​ ការរីកចម្រើនលើកវិស័យសំណង់នេះគឺមានសក្កានុពលខ្លាំងនៅរាជធានីភ្នំពេញតែម្តង ចំនែកឯកការអភិវឌ្ឍនក៍ខុសពីបណ្តាលខណ្ឌទាំង១២ផងដែរ សម្រាប់ខណ្ឌដែលនៅកណ្តាលក្រុងលើកវិស័យអចនទ្រព្យគឺអភិវឌ្ឍនអាចសង់អាគារបានច្រើនជាន់ ជាងខណ្ឌនៅជាយក្រុង។

ឯឧ.បញ្ជាក់ថា ការរីកចំរើននៃវិស័យសំណង់នេះ បានបង្ហាញពីស្ថេរភាពនយោបាយរបស់រាជ រដ្ឋាភិបាលកម្ពុជាបានបង្កលក្ខណៈសម្បត្តិគ្រប់បែបយ៉ាងដល់វិនិយោគិនទំាងក្នុងស្រុក និងក្រៅប្រទេសបានសម្រេចបោះទុននិយោគ ធ្វើអោយកម្ពុជាមានសន្ទុះនៃការអភិវឌ្ឍខ្លំាង លើវិស័យសំណង់ ខណៈបច្ចុប្បន្ននៅទូទំាងប្រទេសកម្ពុជាមានអគារខ្ពស់ៗរហូតដល់ជាង១០៦០អគារ ។ ឯ.ឧ. បន្តថា តាមរយះវិស័យសំណង់នេះគឺបានជួយបង្កើតការងារច្រើនមុខហើយបានទាក់ទាញវិស័យឯកជនក្នុងក្រៅស្រុក ដើម្បីបោះទុនវិនិយោគលើវិស័យអចលនទ្រព្យ និងដីធ្លានៅកម្ពុជាអោយបានកាន់តែច្រើនបន្ថែមទៀត។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៧កន្លងទៅនេះ កម្ពុជាបានផ្តល់លិខិតអនុញ្ញាតក្នុងគម្រោងសាងសង់រហូតដល់ជាង៣៤០០គម្រោងជាមួយនឹងទុនវិនិយោគរហូតដល់ជាង៦៧០០លានដុល្លា៕