ប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅស្រុកប្រាសាទបាគង បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ –្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៤០០គ្រួសារនៅ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហខេត្តសៀមរាប នៅ ព្រឹកថ្ងៃទី១៧ ខែតុលាឆ្នាំ២០១៨នេះ។

ឯកឧត្ដម ឃឹម ប៊ុនសុង ប្រធានគណៈកម្មការសាខាកាកបាទក្រហមខេត្តសៀមរាប បានមានប្រសាសន៍ថា កាកបាទក្រហមកម្ពុជាគឺជាស្ថាប័នមនុស្សធម៌ធំជាងគេនៅក្នុងប្រទេស ដែលបានគិតគូខ្ពស់បំផុតដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោលឱ្យស្លាប់ដោយសារអត់ អាហារឡើយ ហើយទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។ ជាក់ស្តែងនៅពេលនេះ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ាស់ជរាគ្មានទីពឹង ជនពិការ ស្ត្រីមេម៉ាយ អ្នករស់នៅជាមួយមេរោគអេដស៍ និងកុមារកំព្រានៅក្នុងស្រុកប្រាសាទបាគង គឺទទួលបានស្បៀងអាហារ និងថវិកាមួយចំនួនពីសាខាកាកបាទក្រហមខេត្តសៀមរាប និងសប្បុរសជន នៃសមាគម វី ឆាយរីថេបល ហ្វោនដេសិន

ជាមួយគ្នានេះឯកឧត្តម ឃឹម ប៊ុនសុង បានថ្លែងអរគុណចំពោះសប្បុរសជន នៃសមាគម វី ឆាយរីថេបលហ្វោនដេសិន ដែលមានសន្ដានចិត្តមនុស្សធម៌ ក្នុងការចូលរួមជា មួយសកម្មភាពមនុស្សធម៌កាកបាទក្រហមកម្ពុជាក្នុងការចុះមកផ្ទាល់ដល់មូលដ្ឋាន ទោះបីការធ្វើដំណើរឆ្ងាយមានការលំបាកយ៉ាងណាក៏ដោយ ក្នុងទឹកចិត្តមនុស្សធម៌ចំពោះប្រជាជនកម្ពុជា។ ឯកឧត្តមបានសំណូមពរ ដល់សមាគមនេះសូមបន្តប្រពៃណីមនុស្សធម៌នេះ ទៅតាមបណ្តាស្រុក ឃុំផ្សេងៗទៀតផង។  

ឯកឧត្តមអភិបាលខេត្តបានណែនំាំឱ្យប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ថែទាំ ចំពោះសុខភាព អនាម័យ ក្នុងការរស់នៅ ជាពិសេសគឺកុមារតូចៗ ស្ត្រីមានផ្ទៃពោះ ងាយរងទទួលជំងឺផ្សេងៗ បើឃើញថាសុខភាពមិនស្រួលត្រូវប្រញាប់នាំទៅមណ្ឌល សុខភាពដែលនៅតាមមូលដ្ឋានខ្លួនឱ្យបានលឿន ព្រោះពេលនេះជារដូវស្សាមានទឹកមូសច្រើន និងប្រឈមការឆ្លងជំងឺច្រើន។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានផ្តល់ជូននៅពេលនេះមាន ក្នុង១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ  ត្រីខ១យួរ និងថវិកាមួយចំនួនផង៕

ដោយ ឃុត សៅ