អាកាសយានដ្ឋានអន្តរជាតិ កងកេង ខេត្តព្រះសីហនុ បើកកិច្ចប្រជុំត្រៀមរៀបចំលំហាត់សមយុទ្ធគ្រប់គ្រងគ្រោះអាសន្ន ប្រចាំ២០១៨

AKP ព្រះសីហនុ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ —

អាកាសយានដ្ឋានអន្តរជាតិ កងកេង ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ រួមជាមួយមន្រ្តីនគរបាល មន្រ្តីជំនាញ សុខាភិបាល យោធាកងពលង៧០ និងអ្នកសារព័ត៌មាន បើកកិច្ចប្រជុំនាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ដើម្បី ត្រៀមរៀបចំធ្វើលំហាត់សមយុទ្ធគ្រប់គ្រងគ្រោះអាសន្ន​ ប្រចាំឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខ។

រូបថត៖ ងូ សុមុនី