សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញទៅដល់ទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក ដោយសុវត្ថិភាព

AKP ប្រ៊ុចសែល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ —

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈ​​ប្រតិភូជាន់ ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់អាកាសយានដ្ឋានទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក ប្រកបដោយ សុវត្តិភាពនៅវេលាម៉ោង ៧ និង៤០នាទីព្រឹក ម៉ោងនៅ ទីក្រុងប្រ៊ុចcសែល ត្រូវនឹងម៉ោង១២ និង៤០នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ម៉ោងនៅរាជធានីភ្នំពេញ ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី១២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ និងទី១៩ ខែតុលា ឆ្នាំ២០១៨។

រូបថត៖ បេសកជនពិសេសទូរទស្សន៍ជាតិកម្ពុជា