ចិនពិន័យក្រុមហ៊ុនឱសថជាប្រាក់ចំនួន ១,៣ ពាន់លានដុល្លារចំពោះរឿងអាស្រូវវ៉ាក់សាំង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (១៧.១០.១៨)

ចិន៖ និយ័តករគ្រប់គ្រងឱសថបាននិយាយកាលពីថ្ងៃអង្គារថាអាជ្ញាធរចិនបានចាត់វិធានការដាក់ពិន័យប្រាក់សរុបចំនួនជាង១,៣ ពាន់លានដុល្លារលើក្រុមហ៊ុនឱសថដែលមានមូលដ្ឋាននៅខេត្តជីលីនភាគខាងជើងជុំវិញរឿងអាស្រូវវ៉ាក់សាំងដែលបណ្តាលឲ្យមហាជនមានការភ័យខ្លាចចំពោះការប្រើប្រាស់ឱសថក្នុងស្រុក។

កាលពីខែកក្កដាលោកស្រីជាប្រធានក្រុមហ៊ុននិងមនុស្ស ១៤នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួនដោយសារពាក់ព័ន្ធនឹងរឿងអាស្រូវនេះខណៈដែលមន្ត្រីថ្នាក់ជាតិ ថ្នាក់ខេត្តនិងតំបន់ជាង ១០ នាក់ត្រូវបាន បណ្តេញចេញមុខតំណែង។

ក្រុមហ៊ុនផលិតវ៉ាក់សាំងជំងឺឆ្កែឆ្កួតត្រូវបានគេបញ្ជាឱ្យបញ្ឈប់ការផលិតបន្ទាប់ពីត្រូវបានគេរកឃើញថាជាផលិតផលក្លែងក្លាយ។