ប៉ូលិសតង់ហ្សានីដោះលែងជនសង្ស័យដែលជាប់ពាក់ព័ន្ធនឹងការចាប់ជំរិតមហាសេដ្ឋីវ័យក្មេង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (១៧.១០.១៨)

តង់ហ្សានី៖ កាលពីថ្ងៃអង្គារប៉ូលីសតង់ហ្សានីបានដោះលែងជនសង្ស័យចំនួន ១៩ នាក់ក្នុងចំណោម ២៦
នាក់ដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងករណីចាប់ជំរិតមហាសេដ្ឋីវ័យក្មេងរបស់ប្រទេសអាហ្វ្រិកខាងកើតមួននេះ
កាលពីសប្តាហ៍មុន។

មេបញ្ជាការក្រុមប៉ូលិសពិសេសបាននិយាយថាជនសង្ស័យទាំង ១៩នាក់ត្រូវបានដោះលែងឱ្យនៅក្រៅឃុំបន្ទាប់ពីសួរចម្លើយហើយ។ ចំពោះជនសង្ស័យ ៧ នាក់ផ្សេងទៀតដែលនៅសេសសល់កំពុងស្ថិតក្នុងការសួរចម្លើយនៅឡើយ។

លោក ម៉ូហាម៉ាដ ឌូយី​ អាយុ ៤៣ ឆ្នាំត្រូវបានគេចាប់ជំរិតកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុននៅពេលដែលគាត់រៀបនឹងចូលទៅហាត់ប្រាណជាប្រចាំនៅសណ្ឋាគារមួយក្នុងទីក្រុងក្បែរមាត់សមុទ្រឈ្មោះ ដាអេស សាឡាអាម​ ។

កាលពីថ្ងៃចន្ទគ្រួសាររបស់មហាសេដ្ឋីវ័យក្មេងរូបនេះបានផ្តល់ប្រាក់ចំនួនប្រហែលជាង ៤៣៨.០០០
ដុល្លារអាមេរិកសម្រាប់នរណាម្នាក់ដែលអាចផ្តល់ព័ត៌មានអំពីការបាត់ខ្លួនរបស់គាត់ ។