ស.ស.យ.ក គ្រោងនឹងរៀបចំព្រឹត្តិការណ៍ថ្មើរជើង «៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ត្រ»ស្រុកស្នួល ខេត្តក្រចេះ

AKP ភ្នំពេញ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ –សហភាពសហព័ន្ធយុវជនកម្ពុជា (...ក) គ្រោងនឹងរៀបចំព្រឹត្តិការណ៍ថ្មីនាចុងឆ្នាំ២០១៨នេះ ដែលជាព្រឹត្តិការណ៍ថ្មើរជើងចម្ងាយ«៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ត្រ» ស្រុកស្នួល ខេត្តក្រចេះ 

នៅក្នុងសន្និសីទព័ត៌មាន ស្តីពីព្រឹត្តិការណ៍ថ្មីនេះ កាលពីរសៀលថ្ងៃអង្គារ ៧កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ​នៅលេខាធិការ    ដ្ឋានសហភាពសហព័ន្ធយុវជនកម្ពុជាឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបង្ហាញថា ព្រឹត្តិការណ៍នេះមានគោលបំណងផ្តល់ជាវេទិកាដល់យុវជនឱ្យចេះរួបរួមគ្នាក្នុងគ្រាលំបាក និងគ្រាសុខសាន្ត ដើម្បីឈ្វេងយល់ពីកម្រិតសមត្ថភាពរបស់ខ្លួន ក៏ដូចជាកម្រិតនៃការតស៊ូ ភាពអត់ធ្មត់ និងសមត្ថភាពដោះស្រាយបញ្ហាជាក់ស្តែង រួមជាមួយការឈ្វេងយល់បន្ថែមពីប្រវត្តិសាស្ត្រ តាមរយៈការធ្វើដំណើរថ្មើរជើងរួមគ្នានៅលើគន្លងផ្លូវ ដែលមានចម្ងាយ ០គីឡូម៉ែត្រ។ មិនត្រឹមតែប៉ុណ្ណោះព្រឹត្តិការណ៍នេះ គឺធ្វើឡើងដើម្បីបង្កើតបរិយា កាសស្និទ្ធស្នាល និងប្រកបដោយភារតភាព ដែលក្នុងនោះយុវជនទាំងអស់ត្រូវបានលើកទឹកចិត្តឱ្យមានសកម្មភាពកសាងក្រុម (Team Building) ការដើររួមគ្នា ច្រៀងចម្រៀងរួមគ្នា ការចម្អិអាហាររួមគ្នា ការបោះជំរំ ការដុតភ្លើងគប់ ការនិទានរឿង និងការបញ្ចេញសមត្ថភាពទេពកោសល្យផ្ទាល់ខ្លួន ក៏ដូចជាការច្រៀងរាំកម្សាន្តផ្សេងៗ។

ឯកឧត្តម បន្តថា ្រឹត្តិការណ៍នេះនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងបរិវេណស្រុកស្នួល ខេត្តក្រចេះ ដែលតាមការគ្រោងទុកសហភាពសហព័ន្ធយុវជនកម្ពុជា រំពឹងថានឹងមានការចូលរួមពីសំណាក់យុវជន និងមហាជនប្រមាណ ៥០០នាក់។ឯកឧត្តម បញ្ជាក់បន្ថែមថា ដើម្បីធានាបាននូវការប្រព្រឹត្តទៅដោយរលូននៃព្រឹត្តិ ការណ៍ អ្នកចូលរួមទាំងអស់ នឹងត្រូវបានបែងចែកជាក្រុម ហើយត្រូវធ្វើដំណើរនៅលើដងផ្លូវមួយដែលមានចម្ងាយ ៤០គីឡូម៉ែត្រ (សម្រាប់បុរស) និង ២០ ឬ ៤០គីឡូម៉ែត្រសម្រាប់នារី ហើយបើតាមការកំណត់ដំណើរនេះត្រូវចំណាយអស់ថិរវេលាប្រមាណ ២ថ្ងៃ ១យប់ និងមួយថ្ងៃទៀតសម្រាប់ការបោះជំរំនៅទីតាំងវិមានអនុស្សាវរីយ៍ ២ធ្នូ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះ នឹងបើកឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ដែលក្នុងនោះ យុវជន និងមហាជន ដែលមានបំណងចូលរួមត្រូវមានអាយុចន្លោពី ១៨ ទៅ៤៥ឆ្នាំ មានកាយសម្បទារឹងមាំ មានសុខភាពផ្លូវចិត្តប្រក្រតី គោរពតាមបទបញ្ជាផ្ទៃក្នុងនៃព្រឹត្តិការណ៍ ដោយឆ្លងកាត់ការវិនិច្ឆ័យ និងការសម្ភាសន៍ផ្ទាល់មាត់ពីក្រុមការងាររៀបចំ។ បន្ទាប់ពីទទួលបានភាពជោគជ័យនៃការវិនិច្ឆ័យ និងការសម្ភាសន៍រួចរាល់អ្នកចូលរួមត្រូវមានឆន្ទៈ ក្នុងការបង់វិភាគ ទានចូលរួមចំនួន ៤០.០០០រៀល ដោយមានប្រាក់តម្កល់ចំនួន ៣៦០.០០០រៀលបន្ថែម ។ ប្រាក់តម្កល់ ៣៦០.០០០រៀលនេះនឹងប្រគល់ជូនអ្នកចូលរួមវិញក្រោយចប់កម្មវិធីរាបណា អ្នកចូលរួមទាំងអស់បានអនុវត្តន៍ពេញលេញនូវបទបញ្ជាផ្ទៃក្នុង និងលក្ខន្តិកៈរបស់ព្រឹត្តិការណ៍តាមការព្រមព្រៀងជាមុន។ អ្នកដែលមានបំណងក្នុងការចូលរួមអាចទាញយកពាក្យសុំចូលរួម និងលក្ខន្តិកផ្សេងៗ តាមរយៈwww.bit.ly/2OsgjHW ឬទាក់ទងមកកាន់សហភាពសហព័ន្ធយុវជនកម្ពុជាស្នាក់ការកណ្តាល ដែលមាន អាសយដ្ឋាន៖ ផ្ទះលេខ៤ ផ្លូវ២២៨ កែង ៥៥ សង្កាត់ ចតុម្មុខ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ ឬ ទាក់ទង តាមលេខទូរសព្ទ ០១០ ៥៥៥ ៩៨៧ ឬ ០១៥ ២៩ ៣៣ ៩៩ (សម្រាប់ការចូលរួម និងពាក្យសុំចូលរួម) ឬទៅកាន់លេខទូរសព្ទ ០៩៦ ៩៩៩ ៣៩៣៣ (សម្រាប់ផ្នែកទំនាក់ទំនងសាធារណៈ និងផ្សព្វផ្សាយ)៕

ដោយប៉ាល់ សុង