អាជ្ញាធរខេត្តកំពង់ឆ្នាំង គោរពវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ គម្រប់ខួប៦ឆ្នាំ

AKP កំពង់ឆ្នាំង ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ –ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខត្តកំពង់ឆ្នាំងរួមជាមួយ មន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធ និង បងប្អូនប្រជាពលដ្ឋយ៉ាងច្រើនកុះករ បានអញ្ជើញចូលរួម ក្នុងពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្ត ស៊ីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គម្រប់ខួប៦ឆ្នាំ ដែលបានរៀបចំប្រារព្ធធ្វើឡើងនៅសាលាខេត្តកំពង់ឆ្នាំង កាលពីថ្ងៃអង្គារ ៧កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨។

ឯកឧត្តម ឈួរ ច័ន្ទឌឿន​ បានមានប្រសាសន៍ថា កូន ចៅ ចៅទូតពិតជាចងចាំមិនអាច បំភ្លេចបាននូវព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ត្តុង្គឧត្តម វិសេសវិសាល របស់ ព្រះមហាវីរក្សត្រដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្ម ភាពដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី ផ្សះផ្សាជាតិ និងបង្រួបបង្រួមជាតិដែល បានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាយើងមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។

កឧត្តម មានប្រសាសន៍បន្តថា ព្រះមហាវីរក្សត្រ ព្រះអង្គតែងតែផ្តែផ្តាំកូនចៅ ចៅទួត ទាំងអស់ឱ្យចេះស្រឡាញ់ រួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីកុំឱ្យបរទេសមើលងាយយើងបាន ជាពិសេសត្រូវចេះថែរក្សាឯកភាពជាតិតែមួយ ដើម្បីធ្វើយ៉ាងណាអភិវឌ្ឍន៍ប្រទេសជាតិឱ្យ កាន់តែមានភាពសម្បូរសប្បាយរុងរឿងទ្វេឡើង។ ដូច្នេះក្នុងនាមយើងខ្ញុំទាំងអស់គ្នាជាកូនចៅ ជំនាន់ក្រោយ ត្រូវចងចាំពាក្យបណ្តាំរបស់ព្រះអង្គដោយត្រូវរួបរួមសាមគ្គីគ្នាជាធ្លុងមួយ នៅ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

កឧត្តម ឈួរ ច័ន្ទឌឿន បានបញ្ជាក់ទៀតថា ការរៀបចំពិធីនេះជាកិច្ចតបស្នងំពោះ មហាករុណាទិគុណដ៏ឧត្តុង្គឧត្តម ចំពោះព្រះ​បរមរតនកោដ្ឋ ដែលបានបូជាព្រះកាយគ្រប់បែបយ៉ាង ជូនជាតិមាតុភូមិ និង ប្រជាជាតិជាទី​ស្រឡាញ់របស់ព្រះអង្គ លើសពីនេះទៀត ក្នុងនាមកូនចៅជាប្រជារាស្ត្រ ទាំងព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និសិ្សត ប្រជាពលរដ្ឋ និង បងប្អូនជនជាតិខ្មែរ​ទូទាំងខេត្តកំពង់ឆ្នាំង មិនអាច បំភ្លេចបាននូវព្រះរាជ្យសកម្មភាពដ៏ឧត្តុង្គឧត្តម របស់សម្តេចព្រះវររាជបិតាជាតិខ្មែរ ព្រះបរម តនកោដ្ឋ ដែលមួយជីវិតរបស់ព្រះអង្គទ្រង់បានបំពេញ ព្រះរាជបូជនីយកិច្ច ដើម្បីឯករាជ្យជាតិបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ប្រកបដោយ ព្រះបញ្ញាញាណភ្លឺថ្លា គ្រប់កាលៈទេសៈ ។

នៅក្នុងឱកាសនោះដែរថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជាការ និងប្រជាពលរដ្ឋ បានធ្វើពិធីរាប់ បាត្រ និងប្រគេនទយ្យវត្ថុដល់ព្រះសង្ឃចំនួន ៤៩ង្គ ក្នុង១អង្គ ទទួលបានសាដក១កញ្ចប់ ចានស្រាក់១ និងបច្ច័យ៥ម៉ឺនរៀល  តាជី យាយជី  ៥១នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា២ម៉ឺនរៀល ៕

ដោយ បៃ ស៊ីថុន