ឯកឧត្តម វេង សាខុន អមដំណើរដោយឯកឧត្តម គួច ចំរើន អញ្ជើញជាអធិបតី ពិធីទិវាស្បៀងអាហារពិភពលោកឆ្នាំ២០១៨ នៅស្រុកស្ទឹងត្រង់

AKP កំពង់ចាម ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ —

 

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្ដម គួច ចំរើន អភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតី ពិធីទិវាស្បៀងអាហារពិភពលោកឆ្នាំ២០១៨ ក្រោមប្រធានបទ « យើងរួមគ្នាកាត់បន្ថយភាពអត់ឃ្លានឱ្យបានដល់កម្រិតសូនត្រឹមឆ្នាំ២០៣០ » ដែលពិធីនេះប្រារព្ធធ្វើឡើងនៅឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨។

រូបថត៖ ឆាយ មុត