នាយករដ្ឋមន្ត្រីថៃទទួលការរិះគុណចំពោះការបង្ហោះសារក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (១៦.១០.១៨)

ថៃ៖ ការរិះគុណដ៏អវិជ្ជមានជាច្រើនកំពុងវាយប្រហារទំព័រហ្វេសប៊ុកជាផ្លូវការរបស់នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធចាន់អ៊ូចា​មួយថ្ងៃបន្ទាប់ពីទំព័រនោះត្រូវបានបង្កើតឡើង​កាលពីចុងសប្តាហ៍នេះ។ការរិះគុណបានកើតឡើងដោយសារការបង្ហោះសារសុំយោបល់របស់លោកលើប្រព័ន្ធផ្សព្វផ្សាយសង្គមថ្មីនេះ។

កាលពីថ្ងៃអាទិត្យជំនួយការដែលគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់នាយករដ្ឋមន្រ្តីរបស់លោកនាយករដ្ឋមន្រ្តីបានបង្ហោះសារលើទំព័រហ្វេសប៊ុកដែលទើបចាប់ផ្តើមនេះដើម្បីស្នើសុំ
ផ្ដល់យោបល់ពីអ្នកគាំទ្រក្នុងហ្វេសប៊ុកលើគោលនយោបាយរបស់រាជរដ្ឋាភិបាល ។

ប្រតិកម្មនេះបានកើនឡើងយ៉ាងរហ័សដល់ជាង ៩.០០០ មតិ ក្នុងរយះពេលតិចជាង ២៤ ម៉ោង,
ដែលភាគច្រើនជាមតិអវិជ្ជមាន។