ក្រសួងសង្គមកិច្ច អំពាវនាវឲ្យជនពិការបញ្ឍប់ការច្រៀងតាមផ្លូវសាធារណ:

វិទ្យុជាតិកម្ពុជា​:​ ដោយ​ លោក​ វ៉ែន សុវុទ្ឋី និងលោក​ ចន​ ណារិទ្ធ​ :

ក្រសួងសង្គមកិច្ច អំពាវនាវឲ្យជនពិការបញ្ឍប់ការច្រៀងតាមដងផ្លូវសាធារណ: ដើម្បីរក្សាបានសេចក្តីថ្លៃថ្នូរ និងសណ្តាប់ធ្នាប់។

ឯឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ នៃក្រសួងសង្គមកិច្ចអតីតៈយុទ្ធជននិងយុវនីតិសម្បទាបានលើកទឹកចិត្តអោយក្រុមតន្រ្តីជនពិការរួបរួមគ្នាឡើងវិញជាក្រុមធំៗ ហើយទៅ ច្រៀងនៅក្នុងបរិវេណរម្មណីយដ្ឋានវត្តភ្នំ ដែលអាជ្ញាធរផ្តល់អោយ ដើម្បីធានាបានសេចក្តីថ្លៃថ្នូរ និងមិនប៉ៈពាល់សោភណ័ភាពរាជធានីភ្នំពេញ។

ការបន្តអំពាវនាវនេះ បន្ទាប់បីយក្រុមតន្រ្តីជនពិការនៅតែបន្តសម្តែងនៅតាមភ្លើងស្តុប តាមផ្សារ និងតាមទីសាធារណៈ ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ និងប៉ៈពាល់ដល់កិត្តិយសរបស់ជនពិការ ខណៈដែលអាជ្ញាធរបានធ្វើការហាមប្រាម។

ឯឧ.បានថ្លែងប្រាប់កុ្រមអ្នកសារព័ត៌មានក្រោយបញ្ចប់ពិធីអប់អរសាទរទិវាមនុស្សគថ្លង់ហើយបានអៈអាងថា រាជរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃនេះក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាច្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ចំពោះជនពិការបានឧបត្ថមឧបករណ៍ភ្លេងដន្រ្តីសម័យសម្រាប់ជនពិការ ហើយបង្កើតជាក្រុមលេងនៅតំបន់រម្មណីយដ្ឋានវត្តភ្នំ និងលេងនៅតាមបុណ្យប្រពៃណីជាតិ និងបុណ្យរបស់ប្រជាពលរដ្ឋ ដែលមិនបង្ករដល់ផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណ:ឡើយនឹងអាចស្វែងរកប្រាក់កម្រៃសម្រាប់ផ្គត់ផ្គង់ជីវភាព។

ឯឧ.ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ក្រុមហ៊ុនក្រសួងស្ថាបននានាជួយជួលក្រុមតន្រ្តីជនពិកាទៅសម្តែងក្នុងកម្មវិធីផ្សេងៗបាន មិនចាញ់ក្រុមតន្រ្តីដែលពុំមែនជាជនពិការឡើយដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពបងប្អូនជនពិការដែលកំពុងខ្វះខាត។