ទឹកជំនន់នៅភាគនិរតីប្រទេសបារាំងបានសម្លាប់មនុស្សចំនួន ១១ នាក់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព​ ឆានែលញូវអាស៊ី (១៦.១០.១៨)

បារាំង៖ កាលពីថ្ងៃចន្ទយ៉ាងហោចណាស់មានមនុស្ស ១១នាក់បានស្លាប់​នៅពេលមានភ្លៀង​ធ្លាក់យ៉ាងខ្លាំងដែលបង្​កជាទឹកជំនន់នៅភាគនិរតីនៃប្រទេសបារាំងដែលជាទឹកជំនន់ដ៏ខ្លាំងប្រចាំឆ្នាំនេះ។

ភ្លៀងធ្លាក់ក្នុងរយៈពេល ៣ ខែប៉ុន្តែភ្លៀងធ្លាក់ខ្លាំងបានវាយលុកទីក្រុងកាកាសសូនក្នុងរយៈពេលត្រឹមតែ​ពីរបីម៉ោងក្នុងយប់ចុងក្រោយនេះដោយបណ្តាលឲ្យកំរិតទឹកឡើងចេញពីទន្លេដែលបានឈានដល់កម្រិតមួយមិនធ្លាប់ជួបប្រទះក្នុងរយះពេល ១០០ ឆ្នាំមកនេះ។

អាជ្ញាធរមូលដ្ឋានបាននិយាយថាមនុស្ស ១១ នាក់ត្រូវបានស្លាប់ ដែលជាចំនួន​ តិចជាងតួលេខចំនួន ១៣ នាក់
ដែលផ្តល់ដោយក្រសួងមហាផ្ទៃបារាំង ។ មានមនុស្សពីរនាក់កំពុងបាត់ខ្លួននិង មានអ្នករងរបួស ៨ នាក់ផ្សេងទៀត។