មន្ត្រីអារ៉ាប៊ីសាអូឌីតទទួលស្គាល់កំហុសឆ្គងក្នុងការសាកសួរអ្នកកាសែតដែលនំាដល់ការស្លាប់របស់គាត់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ីអិនអិន (១៦.១០.១៨)

អារ៉ាប៊ីសាអូឌីត៖ យោងតាមប្រភពពីរបានឱ្យដឹងថាមន្ត្រីអារ៉ាប៊ីសាអូឌីតកំពុងរៀបចំរបាយការណ៍មួយដែល​នឹងទទួលស្គាល់ថាការស្លាប់របស់អ្នកកាសែតអារ៉ាប៊ីសាអ៊ូឌីតម្នាក់គឺលោកហ្សាម៉ាល់ ខាស៊ូហ្សី (Jamal Khashoggi)
គឺជាលទ្ធផលនៃកំហុសឆ្គងក្នុងអំឡុងការសាកសួរដែលធ្វើឡើងជាមួយអ្នកកាសែតនោះ ។

អ្នកកាសែតរបស់សារព័ត៌មានវ៉ាស៊ីនតោនប៉ុស្តិ៍រូបនេះត្រូវបានឃើញមុខជាលើកចុងក្រោយនៅពេលដែលគាត់​បានចូលទៅកាន់ស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតក្នុងទីក្រុងអ៊ីស្តង់ប៊ុលនៅប្រទេសតួកគីកាលពីថ្ងៃទី ២ ខែតុលាកន្លងមក។អាជ្ញាធរអារ៉ាប៊ីសាអូឌីតបានអះអាងថា​ អ្នកកាសែតនោះចេញពីស្ថានកុងស៊ុលនៅល្ងាច​ថ្ងៃដដែលនោះហើយប៉ុន្តែអាជ្ញាធរមិនបានផ្តល់ភស្តុតាងគ្រប់គ្រាន់ថា​គាត់ពិតជាបានចាកចេញ មែននេះទេ។

ការបាត់ខ្លួនរបស់អ្នកកាសែតមួយរូបនេះបានបង្កើតឱ្យមានការប្រេះឆាផ្នែកការទូតរវាងអារ៉ាប់ប៊ីសាអូឌីត
និងលោកខាងលិច។ហេតុការនេះបានធ្វើឲ្យក្រុមហ៊ុនអន្តរជាតិនានាបានដកខ្លួនចេញពីកិច្ចប្រជុំ​កំពូលស្តីពីការវិនិយោគក្នុងសន្និសីទអត្តរជាតិដែលនឹងប្រព្រឹត្តទៅនៅចុងខែនេះនៅទីក្រុងរីយ៉ាដ​ ប្រទេសអារ៉ាប៊ីសាអូឌីត ។