សម្តេចតេជោនាយករដ្ឋមន្ត្រីអនុញ្ញាតឱ្យក្រុមប្រតិភូនាវាយុវជនអាស៊ី អាគ្នេយ៍ចូលជួប និងទទួលអនុសាសន៍

AKP ភ្នំពេញ ថ្ងៃទី១៦ ខែតុលា​ ឆ្នាំ២០១៨ — សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាតឱ្យប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ ដឹកនាំដោយលោក ណៃ សេមណារ័ត្ន ចូល ជួ​​ប​សំ​ណេះសំណាល និងទទួលអនុសាសន៍ នៅវិមានសន្តិភាព នាព្រឹកថ្ងៃអង្គារ ៧កើត ខែ​អ​ស្សុ​ជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨។


ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោបានប្រាប់អ្នកយកព័ត៌មាន​ក្រោយ​ជំ​នួប​​នោះថា លោក ណៃ សេមណារ័ត្ន បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីថា ការ​ចូ​ល​រួម​នៅក្នុងនាវាយុវជនអាស៊ីអាគ្នេយ៍លើកនេះ មានសមាជិកចំនួន២៩រូប។

លោកបាន​ឱ្យដឹង​ប​ន្ត​​ថា នេះជាលើកទី៤៥ហើយ ដែលនាវាយុវជនអាស៊ីអាគ្នេយ៍នេះចាប់តាំងពីការចាប់ផ្ដើមមក ហើ​យនៅក្នុងដំណើរទៅចូលរួមនេះមានរយៈពេល៥២ថ្ងៃ ចាប់តាំងពីថ្ងៃទី២៣នេះតទៅ ដែល​ចា​ប់​ផ្ដើមដំណើរចេញពីប្រទេសជប៉ុន នឹងធ្វើដំណើរឆ្លងកាត់១១ប្រទេស ក្នុងនោះឆ្លងកាត់ ប្រទេសជប៉ុន ប្រទេសព្រុ​យណេ ប្រទេសហ្វីលីពីន ប្រទេសវៀតណាម… ហើយនឹងធ្វើការ ត្រឡប់ទៅប្រទេសជប៉ុន​វិញ​។ ក្នុងដំណើរទស្សនកិច្ចនេះតំណាង ឱ្យប្រតិភូទាំងមូល លោក ណៃ សេមណារ័ត្ន បា​ន​គោ​រ​ព​សុំ​អនុសាសន៍ដ៏ខ្ពង់ខ្ពស់ ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី មុននឹងការធ្វើដំណើរចូលរួមជាមួយ​យុ​វ​​ជន​អាស៊ីអាគ្នេយ៍នេះ។


ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រីបានជម្រាបជូនប្រតិភូទាំងមូលអំពី​ប្រវត្តិ​កម្ពុ​ជា​ ដែលបានចាប់ផ្ដើមពីការកសាងរាជធានីភ្នំពេញដោយសម្ដេចពញ្ញាយ៉ាតរហូតមក​ដ​ល់ឆ្នាំ​១៩៩៨ ប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ ហើយនៅពេលនោះឯង ដែ​ល​រាជរដ្ឋាភិបាលបានដាក់ចុះនូវយុទ្ធសាស្រ្តត្រីកោណ ដោយមុំទី១ ធ្វើសន្តិភាវូបនីយកម្ម​ និង​មុំ​ទី២ ធ្វើសមាហរណកម្មចូលក្នុងឆាកអន្តរជាតិ​ និងមុំទី៣ ឈរលើកត្តាអនុគ្រោះទាំងក្នុងនិង​ក្រៅ​ប្រទេសជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ សម្ដេចតេជោ ក៏បានជម្រាបជូនប្រតិភូផងដែរ អំ​ពី​​មូលហេតុដែលកម្ពុជាបានសម្រេចចិត្តចូលជាសមាជិកអាស៊ាន នោះគឺផ្អែកលើកត្តាមួយ​ចំនួ​ន​រួមមាន៖ កត្តាទី១ គឺគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង, កត្តាទី២ គឺស្មារ​តី​ស​ហ​គមន៍ នោះ​គឺ​អ្វីៗសម្រេចដោយកុងសង់ស៊ីស មិនមែនសម្រេចដោយការបោះឆ្នោត ឬ​សម្រេ​ចដោយ​ការ​ដា​ក់ទណ្ឌកម្មនោះទេ និងទី៣ ផលប្រយោជន៍នៃការអភិវឌ្ឍ​សេដ្ឋកិច្ចស​ង្គ​ម​។ ព្រោះកត្តានេះ នៅពេលដែលយើងចូលសមាជិកសមាគមអាស៊ាន ហើយអាស៊ាន​មា​ន​ដៃ​គូជា​ច្រើ​ន​ពេល​ដែលយើងចូលហើយដៃគូអាស៊ានក៏ជាដៃគូរបស់យើងដែរ រីឯកត្តាទី៤ គឺជា​ច្រ​ក​​ចេ​ញ​ការទូតរបស់កម្ពុជា។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានធ្វើការណែនាំដល់​ប្រតិភូ​ទាំង​អស់ ក្នុងការធ្វើ ដំណើរទៅចូលរួមនេះប្រឹងប្រែងធ្វើយ៉ាងណា​រៀបចំខ្លួនជាកូនខ្មែរពិតៗ​ព្រោះ​​​ប្រ​តិភូទាំងអស់​ជាតំណាងឱ្យប្រជាជនខ្មែរប្រមាណ១៦លាននាក់ដែលនៅពីក្រោយ ​ហើ​យ​ធ្វើយ៉ាងណា កសាងមិត្តឱ្យបានច្រើនដើម្បីថ្ងៃអនាគតទៅអាចក្លាយទៅជាដៃគូសហ​ប្រតិ​បត្តិ​ការ​ផងដែរ៕

ដោយ ជឹម ណារី