លោក ពូទីន យល់ព្រមលើគោលការណ៍នយោបាយសន្តិសុខនុយក្លេអ៊ែររដ្ឋរុស្ស៊ី

AKP ភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ — ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានចុះហត្ថលេខាលើក្រិត្យច្បាប់មួយ ដែលត្រូវបានគេផ្សព្វផ្សាយកាលពីថ្ងៃចន្ទនៅលើវេបសាយព័ត៌មានស្របច្បាប់ ដែលយល់ព្រមលើគោលការណ៍សំខាន់នៃ នយោបាយរដ្ឋ ស្តីពីការធានានូវសុវត្ថិភាពនុយក្លេអ៊ែរ និងវិទ្យុសកម្មរបស់រុស្ស៊ីរហូតដល់ឆ្នាំ ២០២៥ និងហួសពីនេះ ។

ក្រិត្យច្បាប់នេះដែលចុះហត្ថលេខាកាលពីថ្ងៃសៅរ៍ នឹងមានប្រសិទ្ធភាពចាប់ពីកាលបរិច្ឆេទ នៃការចុះហត្ថលេខានោះ នឹងកំណត់នូវនយោបាយ ស្តីពីការធានាសនិ្តសុខជាតិក្នុងការប្រើប្រាស់មូលដ្ឋាននុយក្លេអ៊ែររុស្ស៊ីសម្រាប់គោលបំណងយោធានិងស៊ីវិល ដែលធ្វើឱ្យនៅតូចគ្រោះថ្នាក់ដល់បុគ្គលិក នៃមូលដ្ឋានទាំងនោះ ព្រមទាំងបង្កើនការទទួលខុសត្រូវរបស់ស្ថានប័ននានា ដែលប្រើប្រាស់ថាមពលនុយក្លេអ៊ែរ ។

ក្រិត្យច្បាប់នេះនឹងទុកជាមោឃៈឯកសារពីមុន ស្តីពីសន្តិសុខនុយក្លេអ៊ែរ ដែលបាអនុម័តក្នុងឆ្នាំ ២០១២ ហើយនឹងការណែនាំដល់រដ្ឋាភិបាលរុស្ស៊ី ឱ្យយល់ព្រមលើផែនការមួយសម្រាប់ការអនុវត្តន៍នូវឯកសារនេះក្នុងរង្វង់ពេល ៣ ខែ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )