ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងរាយការណ៍អំពីកិច្ចប្រជុំកម្រិតកំពូល ជាមួយកូរ៉េខាងត្បូង

AKP ភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ — នៅថ្ងៃអង្គារនេះ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង​បានរាយការណ៍ពីកិច្ចចរចាកម្រិតកំពូល​ជាមួយកូរ៉េខាងត្បូង​ក្នុងពេលមួយថ្ងៃមុននេះដោយនិយាយថា ពួកគេ​បានពិភាក្សាគ្នាយ៉ាង​ស៊ីជម្រៅ ពីវិធានការនយោបាយនានា​ដើម្បីអនុវត្តកិច្ចព្រមព្រៀងកិច្ចប្រជុំកំពូល​នាពេលថ្មីៗ​នេះ​របស់មេដឹកនាំរបស់ពួកគេ។

ក្នុងអំឡុងពេលកិច្ចចរចានៅឯភូមិគ្មានកងទ័ពប៉ាន់មុនហ្សូម ​កាលពីថ្ងៃចន្ទកន្លងទៅនេះ ពួកគេបានព្រមព្រៀងគ្នាក្នុងការទំលាយទឹកដី ដើម្បីតភ្ជាប់គ្នានូវផ្លូវរថភ្លើង និងផ្លូវថ្នល់នានា​ឆ្លង​កាត់ព្រំដែននានាផ្សេងទៀតរបស់ពួកគេ នាចុងខែកញ្ញា ឬដើមខែធ្នូខាង​មុខនេះ។

ពួកគេបានសម្រេចិត្ត ដើម្បីធ្វើកិច្ចចរចាខាងកាកបាទក្រហម​នាខែកញ្ញាខាងមុខនេះ​ផងដែរ ព្រមទាំងធ្វើកិច្ចចរចាយោធាថ្នាក់ឧត្តមសេនីយ៍ នៅមុនថ្ងៃកាលបរិច្ឆេទមួយ។

កិច្ចប្រជុំនេះ ត្រូវបានគេធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកំពូល​រវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចា-អ៊ីន និងមេដឹកនាំកូរ៉េខាជើងលោក គីម ជុង-អ៊ុន​ នៅទីក្រុងព្យុងយ៉ាង​កាលពី​ខែកន្លងទៅ។

ទីភ្នាក់ងារសាព័ត៌មានកណ្តាលកូរ៉េ(KCNA) បាននិយាយជាភាសាអង់គ្លេសថា ភាគី​ទាំង​ពីរបានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ ពីមធ្យោបាយនានាក្នុងការអនុវត្ត សម្រាប់ការអនុវត្ត​ទាំងស្រុងនូវសេចក្តីប្រកាសរួមគ្នាទីក្រុងព្យុងយ៉ាង​ជាប្រវត្តិសាស្រ្ត កាលពីខែកញ្ញាកន្លងទៅ ព្រមទាំង​ការអភិវឌ្ឍកិច្ចទំនាក់ទំនង​កូរ៉េខាងជើង-ខាងត្បូង​ នៅក្នុងកំរិតកំពូលនាពេល​ថ្មីៗ​នេះ។

KCNA បានរាយការណ៍ថា ពួកគេបានព្រមព្រៀងគ្នាថានឹងធ្វើពិធីទំលាយទឹកដី​សម្រាប់​ការតភ្ជាប់ផ្លូវដែក និងផ្លូវថ្នល់ ដោយមានកិច្ចពិភាក្សា និងកិច្ចចរចាគ្នាខាងយោធាពីបញ្ហា​បច្ចេកទេស ដោយមានការ សំដែងមួយដោយក្រុមសិល្បៈរបស់កូរ៉េខាងជើង​នៅទីនោះ ក្នុងខែ​នេះ ខណៈដែលបានយល់ស្របដោយមេដឹកនាំរបស់ពួកគេ កាលពីខែកញ្ញាកន្លងទៅដែរ។

កិច្ចចរចាកាលពីថ្ងៃចន្ទកន្លងទៅនេះ ជាលើកទី៥ ហើយ​នៃកិច្ចចរចាប្រភេទនេះរបស់​ពួកគេ​នៅក្នុងឆ្នាំនេះ ត្រូវបានដឹកនាំដោយ​រដ្ឋមន្រ្តីក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង​លោក ចូ មីយ៉ុង-គីយុន និងសមភាគី កូរ៉េខាងជើងរបស់លោក​ លោក រី សុន-វ៉ុន ( Ri son-gwon)៕

​( ប្រភព យន់ហាប់៖ បកប្រែដោយលោក មាស សំអុល )