ឯកឧត្តម ស ថាវី នាំយកអំណោយមនុស្សធម៌កាកបាទក្រហម ចែកជូនប្រជាពលរដ្ឋជួបការខ្វះខាតចំនួន ១៩៨គ្រួសារ នៅស្រុកចុងកាល់

AKP ឧត្តរមានជ័យ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ —

ឯកឧត្តម ស ថាវី អភិបាលខេត្ត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ និង ឯកឧត្តម យឹម ធិន ប្រធាន ក្រុមប្រឹក្សាខេត្តរួមជាមួយក្រុមការងារ អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជយ័ ចែកជូនដល់គ្រួសារចាស់ជរាគ្មានទីពឹង ជនពិការ អ្នកផ្ទុកមេរោគអេដស៍ និងស្ត្រីមេម៉ាយ ដែលកំពុងមានជីវភាពខ្វះខាតចំនួន ១៩៨គ្រួសារ នៅក្នុងស្រុក ចុងកាល់ ខេត្តឧត្តរមានជយ័ នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០១៨។

រូបថត៖ ទិត ស្រ៊