ខេត្តឧត្តរមានជ័យ ប្រារព្ធខួបគម្រប់ ៦ឆ្នាំ នៃការយាងសោយទិវង្គតរបស់ព្រះបរមរតនកោដ្ឋ

AKP ឧត្តរមានជ័យ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ —

ឯកឧត្តម យឹម ធិន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស ថាវី អភិបាលខេត្តឧត្តរមានជ័យ ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធមន្ទីរ អង្គភាពជុំវិញខេត្ត អញ្ជើញគោរពវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គម្រប់ខួប៦ឆ្នាំ នៃការយាងសោយទិវង្គត នៅខេត្តឧត្តរមានជ័យ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨។

រូបថត៖ ទិត ស្រ៊