ប្រជាពលរដ្ឋជួបការលំបាកចំនួន ១៩៨គ្រួសារ បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ

AKP ឧត្តរមានជ័យ ថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០១៨ –ឯកឧត្តម ស ថាវី អភិបាលខេត្ត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរ​មានជ័យ​ បានដឹកនាំក្រុមការងារសាខាកាកបាទក្រហមខេត្ត​ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុ​ស្សធម៌​ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ ទៅចែកជូនដល់គ្រួសារចាស់ជរាគ្មានទីពឹង ជនពិការ អ្នកផ្ទុកមេរោគអេដស៍ និងស្ត្រីមេម៉ាយ ​ ដែលកំពមានជីវភាពខ្វះខាត​ចំនួន ១៩៨គ្រួសារ​ មកពីឃុំចំនួន២ គឺឃុំក្រសាំង និងឃុំពង្រ ក្នុងស្រុកចុងកាល់​ ខេត្តឧត្តរមានជ នារសៀលថ្ងៃចន្ទ កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ។


លោក រឹទ្ធី ប៉ាក់ អភិបាលនៃគណ:អភិបាលស្រុកចុងកាល និង ជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមស្រុកបានបញ្ជាក់ថា ប្រជាពលរដ្ឋដែលជួបការខ្វះខាតជាក់ស្តែងដែលបានស្នើសុំមកប្រធានសាខាកាកបាទក្រហមខេត្តគឺមានចំនួនដល់ទៅជាង ៥០០គ្រួសារ ឯណោះ តែឯកឧត្តមឱ្យរៀបចំជា២ផ្នែក ដោយសារតែពួកគាត់នៅឆ្ងាយពីគ្នា ហើយនេះក៏មិនមែនជាលើកទី១ដែរ ដែលឯកឧត្តមប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តតែងតែជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការខ្វះខាត ។

ក្រោយពីស្តាប់នូវរបាយការណ៍របស់លោកអភិបាលស្រុក និងឯកឧត្តម ឃិន ញ៉ានអភិបាលរងខេត្ត និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្តរួចមក ឯកឧត្តម ស ថាវី ក្នុងនាមប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់ក្រុមការងារសាខាកាកបាទក្រហម ដែលបានលះបង់ពេលវេលាចុះដល់មូលដ្ឋាន ដើម្បីបានដឹងពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ជាក់ស្តែងក្នុងថ្ងៃនេះជំនួសមុខឱ្យម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែគិតគូរពីសុខទុក្ខ និងការលំបាករបស់បងប្អូន ឯកឧត្តមក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវចេះថែរក្សាសុខភាពឱ្យបានល្អ ព្រោះសុខភាពល្អនាំមកនូវសុភមង្គលដល់គ្រួសារ ដូចនេះបងប្អូនត្រូវហូបស្អាត ផឹកស្អាត និងមានអនាម័យជានិច្ច ។

សូមបញ្ជាក់ថា អំណោយដែលចែកជូននៅពេលនេះ គឺក្នុងមួយគ្រួសារៗទទួលបាន ង្ករ២៥គីឡូ​ក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួទឹកស៊ីអ៊ីវ១យួ ឃិតមួយកញ្ចប់​ និងថវិកា ម៉ឺនរៀល ៕

ដោយ ទិត ស្រ៊