ខេត្តឧត្តរមានជ័យ ប្រារព្ធខួបគម្រប់៦ឆ្នាំនៃការយាងសោយទិវង្គតរបស់ព្រះករុណាព្រះបរមរតនកោដ្ឋ

AKP ឧត្តរមានជ័យ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ –ឯកឧត្តម យឹម ធិន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ស ថាវីអភិបាលនៃគណ:អភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់មន្ទីរ អង្គភាពជុំវិញខេត្ត បានអញ្ចើញគោរពវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេចនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប៦ឆ្នាំ នៅសាលាខេត្តឧត្តរមានជ័យ កាលពីថ្ងៃចន្ទ ៦កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ។

ឯកឧត្តមស ថាវី បានមានប្រសាសន៍ថា ទោះបីព្រះអង្គបានយាងចូលទិវង្គតទៅ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ រហូតមកដល់ពេលនេះ និងប៉ុន្មានរយឆ្នាំទៅមុខទៀត ក៏ប្រជារាស្រ្ត និងអ្នកនយោបាយខ្មែរទាំងអស់ ដែលជាកូនចៅ ចៅទួតរបស់ព្រះអង្គ នៅតែចងចាំមិនភ្លេច នូវព្រះរាជបូជនីកិច្ច ដ៏ឧត្តង្គឧត្តមរបស់សម្តេចឪ សម្តេចតា សម្តេចតាទួត ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ក្នុងការដឹកនាំ ការបង្រួបបង្រួមជាតិ ដើម្បី ជាតិ សាសនា ព្រះមហាក្សត្រ ដើម្បីកម្ពុជា បានឯករាជ្យ អព្យាក្រិត្យភាព សន្តិភាព និងសហប្រតិបត្តិការជានិរន្ត

ដោយ ទិត ស្រ៊