ប្រជាជនហ្វីលីពីន៧៨ភាគរយនៅតែគំាទ្រលោកឌុយទែរតេក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (១៥.១០.១៨)​

តាមការសិក្សាមួយដែលវិទ្យាស្ថានសិក្សាស្រាវជ្រាវ អេសដាប់បិលយូអេស (SWS)
ក្នុងប្រទេសហ្វីលីពីន បានធ្វើកាលពីថ្មី ៗ នេះ បានបង្ហាញថា ប្រជាជនហ្វីលីពីនចំនួន ៧៨ ភាគរយ
នៅតែគាំទ្រយុទ្ធនាការបង្ក្រាបគ្រឿងញៀនរបស់ប្រធានាធិបតី លោករ៉ូឌ្រីហ្គោ ឌុយទែរតេ
ដែលជាអត្រាមួយវិទ្យាស្ថាននោះបាននិយាយថា គ្មានការធ្លាក់ចុះទេ ក្នុងរយៈពេលជាងមួយឆ្នំា
មកនេះ ។ ​

ក្រុមអ្នកដែលស្នើឲ្យមានសង្គ្រាមប្រឆំាងគ្រឿងញៀន បាននិយាយថា តួលេខចំនួន ៧៨ ភាគរយ
នេះគឺជាការបង្ហាញថា យុទ្ធនាការបង្ក្រាបគ្រឿងញៀនរបស់ប្រធានាធិបតី លោករ៉ូឌ្រីហ្គោ ឌុយទែរតេ
ដែលត្រូវអន្តរជាតិថ្កោលទោសយ៉ាងខ្លំាងក្លានោះ គឺជាឆន្ទៈរបស់ប្រជាពលរដ្ឋហ្វីលីពីន ។
តាមការសិក្សារបស់វិទ្យាស្ថានសិក្សាស្រាវជ្រាវ អេសដាប់បិលយូអេស ក្នុងប្រទេសហ្វីលីពីននោះ
ក៏បានបង្ហាញថា មានប្រជាជនចំនួន ៩៦ ភាគរយ បាននិយាយថាគួរកុំសម្លាប់មុខសញ្ញាគ្រឿងញៀន អី ។

គំនិតផ្តួចផ្តើមបង្ក្រាបគ្រឿងញៀននេះ បានជួយលោកឌុយទែរតេឲ្យឡើងធ្វើជាប្រធានាធិបតីនៅពាក់កណ្តាលឆ្នំា ២០១៦ ដោយពេលនោះ គាត់បានសន្យាថានឹងចាត់គ្រប់វិធានការដើម្បីបោសសម្អាតគ្រឿងញៀនចេញពី​ប្រទេសហ្វីលីពីន ។ចាប់តាំងពីពេលនោះមក មានអ្នកប្រើប្រាស់ និងអ្នកលក់គ្រឿងញៀនចំនួន ៤.៨៥៤ នាក់ហើយត្រូវបានសម្លាប់ ដែលតាមក្រុមសិទ្ធិមនុស្សបាននិយាយថា តួលេខនោះអាចច្រើនជាង បី ដង ។​