លោកត្រំានិយាយថារដ្ឋមន្ត្រីការពារប្រទេសអាមេរិកអាចនឹងចាកចេញពីតំណែង​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី ​(១៥.១០.១៨)

អាមេរិក៖ ប្រធានាធិបតីអាមេរិក លោកដូណល់ត្រំានិយាយថា រដ្ឋមន្ត្រីការពារប្រទេសអាមេរិក លោក ហ្សីម
ម៉ាទីស អាចនឹងចាកចេញពីតំណែង ដោយនិយាយបន្ថែមទៀតថាលោករដ្ឋមន្ត្រីការពារប្រទេសមួយរូបនេះ មានអកប្បកិរិយាដូចជាសមាជិកគណៈបក្សប្រជាធិបតេយ្យមួយរូប ។

នៅក្នុងបទសម្ភាសន៍មួយ ដែលចាក់ផ្សាយកាលពីថ្ងៃអាទិត្យតាមទូរទស្សន៍ ស៊ីប៊ីអេស (CBS)
លោកត្រំាត្រូវបានគេសួរថា តើគាត់ចង់ឲ្យលោករដ្ឋមន្ត្រីការពារប្រទេសចាកចេញពីតំណែងទេ ?
លោកត្រំាបាននិយាយថា អាចនិយាយបានថា គាត់នឹងចាកចេញពីតំណែង ។

លោកប្រធានាធិបតីអាមេរិកបាននិយាយទៀតថាគាត់បានញ៉ាំបាយថ្ងៃត្រង់ជាមួយលោករដ្ឋមន្ត្រីការពារប្រទេសម៉ាទីស កាលពីពីរថ្ងៃមុនហើយលោករដ្ឋមន្ត្រីការពារប្រទេសមិនបាននិយាយប្រាប់គាត់ថា នឹងឈប់ពីការងារទេ ។​
ពាក្យចចាមអារាម បាននិយាយថាពេលវេលានៃការកាន់តំណែងជារដ្ឋមន្ត្រីការពារប្រទេសរបស់លោក ហ្សីម ម៉ាទីស​ជិតឈានមកដល់ហើយ ​ចាប់តាំងពីសៀវភៅមួយក្បាលដែលសរសេរដោយអ្នកកាសែតឈ្មោះ
បប់​វ៉ូដវឺដ អំពីស្ថានភាពដ៏វឹកវរក្នុងសេតវិមាន បាននិយាយថាលោករដ្ឋមន្រ្តីការពារប្រទេសអាមេរិកពាក់​ផ្កាយបួននេះបានចោទសួរពីសមត្ថភាពក្នុងការត្រិះរិះពិចារណារបស់លោកត្រំា
ដោយប្រដូចការយល់ដឹងរបស់លោកត្រំា ដូចជាការយល់ដឹងរបស់កូនក្មេងអាយុ ១០ ឬ ១១ ឆ្នំា ។