គណ:ប្រតិភូនគរបាលខេត្តជាំងស៊ូ​ ប្រទេសចិន ពង្រឹងកិច្ចសហប្រតិបត្តិ​ការ​ចង​សម្ព័ន្ធមេត្រី​ភាព​ជាមួយ​នគរបាល​ខេត្ត​ព្រះសីហនុ​

AKP ព្រះសីហនុ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ — គណៈប្រតិភូ​ នៃមន្ទីរនគរបាលខេត្តជាំងស៊ូ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ដឹកនាំ​ដោយ​លោក គូ ជៀនគ័រ នាយក​រង​ នៃមន្ទីរ​នគរបាល​ខេត្ត​ជាំង​ស៊ូ​ បាន​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ខេត្ត​ព្រះសីហនុ​ និងចូលជួបពិភាក្សាការងារជាមួយ​ថ្នាក់ដឹកនាំ ​ស្នងការដ្ឋាននគរបាល​ខេត្តព្រះសីហនុ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការចង​សម្ព័ន្ធមេត្រីភាព​ រវាង​នគរបាល​ខេត្ត​ជាំង​ស៊ូ​ប្រទេសចិន ជាមួយ​នគរបាល​ខេត្ត​ព្រះសីហនុ​ នៃព្រះរាជាណាចក្រកម្ពុជា ។ ជំនួបនេះធ្វើ ឡើង កាលពីព្រឹកថ្ងៃទី៦កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨​។


លោក​ គូ ជៀនគ័រ​ នាយក​រង​ ​នៃមន្ទីរនគរបាលខេត្តជាំងស៊ូ មានប្រសាសន៍ថា ក្នុងដំណើរទស្សនកិច្ចរបស់គណប្រតិភូខេត្តជាំងស៊ូ ក្នុងគោលបំណងពង្រឹងកិច្ច សហប្រតិ​បត្តិការ រវាងខេត្តជាំងស៊ូ និងនគរបាលខេត្តព្រះសីហនុ ព្រមទាំងបានអញ្ជើញ​គណ:ប្រតិភូ​នគរបាលខេត្តព្រះសីហនុ ទៅធ្វើទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍នៅ​ខេត្ត​ជាំ​ងស៊ូ។​ លោក បាន​ស្នើសុំឱ្យភាគី​កម្ពុជា​ ជួយពន្លឿន​ការ​ពិនិត្យ​កែ​សម្រួល​ខ្លឹមសារ​នៃ​កិច្ច​ព្រមព្រៀង​ កិច្ច​សហ​ប្រតិបត្តិ​ការ​ចង​សម្ព័ន្ធភាព​ជាមួយ​គ្នាឱ្យបាន​លឿន​ផងដែរ​។


​ លោក​ឧត្តម​សេនីយ៍​ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានសម្ដែង​នូវ​ការ​ស្វាគមន៍ និងបានរាយការណ៍ជូនគណៈប្រតិភូ អំពីដំ​ណើរទស្សនកិច្ច ក្នុងកិច្ចសហ ប្រតិ​បត្តិការចង​សម្ព័ន្ធមេត្រី​ភាព​ រវាង​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះ សីហនុ ជាមួយ​នគរបាល​ខេត្ត​ជាំងស៊ូ។ លោកក៏បានលើកឡើងអំពីការងារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណ:​នៅក្នុងខេត្តព្រះសីហនុ មានលក្ខណៈល្អប្រសើរ ទប់ស្កាត់បាននូវរាល់បទល្មើស ធានាសន្តិ​សុខ សុវត្ថិភាពជូនប្រជាពលរដ្ខ ភ្ញៀវទេសចរជាតិ អន្ដរជាតិ។ ទន្ទឹមនេះ សម្រាប់អ្នកវិនិយោគ និងទេសចរចិន ដែលបានមកធ្វើការវិនិយោគ និងទេសចរនៅខេត្តព្រះសីហនុ។ ចំពោះការ ចងសម្ព័ន្ធភាពរង​ចាំ​ការ​សម្រេច​របស់​ថ្នាក់​ដឹកនាំ ដើម្បីអនុវត្តន៍តាមការគ្រោងទុក នាពេល​ខាងមុខ ៕

ដោយ ងូ សុមុនី