អគ្គនាយកដ្ឋានអភិវឌ្ឍន៍ឥស្លាមម៉ាឡេស៊ី សម្រេចផ្ដល់កញ្ចប់ថវិកា៤០ម៉ឺន​ដុល្លារបន្ថែម ដើម្បីពន្លឿនកិច្ចការហាឡាល់នៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ — ឯកឧត្ដម ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានបញ្ជាក់ថា អគ្គនាយកដ្ឋានអភិវឌ្ឍន៍ ឥស្លាម ម៉ាឡេស៊ីJKIM បានសម្រេចផ្ដល់ជំនួយជាសាក់ប្រាក់កញ្ចប់ថវិកា មានតម្លៃ ៤០ម៉ឺន​ដុល្លារ បន្ថែមទៀត ក្នុងចំណោមកញ្ចប់ថវិកា១លានដុល្លារ ដែលរដ្ឋាភិបាលម៉ាឡេស៊ី បានឯក​ភាពរ៉ាប់រង ដើម្បីប្រើប្រាស់ក្នុងចំណាយផ្សេងៗលើផ្នែកបច្ចេកទេស និងលើកកម្ពស់វិ​ស័យ ហាឡាល់ នៅកម្ពុជាឱ្យកាន់តែមានការវិវត្តជឿនលឿនទៅមុខប្រកបដោយចីរភាព។

ការលើក ឡើងរបស់ឯកឧត្ដម ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ទទួលបន្ទុកបេសកកម្មពិសេសនេះ ក្នុងឱកាសដែលឯកឧត្ដមជួបជាមួយ គណៈប្រតិភូJKIM នៅឯស្នាក់ការកណ្តាលអង្គការមូល និធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ដឹកនាំដោយ ឯកឧត្ដម Datuk Haji Mohd Nordin Ibrahim អមដំណើរជាមួយនឹងគណៈប្រតិភូចម្រុះពីម៉ាឡេស៊ី និងតួកគី កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨។

ឯកឧត្ដម Datuk Haji Mohd Nordin Ibrahim បានលើកឡើង ក្នុងនាមប្រទេស ដែលមានបទ ពិសោធន៍ និងធនធានគ្រប់គ្រាន់លើក្របខណ្ឌហាឡាល់ នឹងបន្តជាដៃគូសហការ និងជ្រោម​ជ្រែងដល់ភាគីកម្ពុជា លើលក្ខខណ្ឌបច្ចេកទេស ក៏ដូចជាការចូលរួមផ្សព្វផ្សាយ​ពីឱកាសវិនិ យោគ​ឧស្សាហកម្មនៅកម្ពុជា ដែលជាប្រទេសដែលមានលក្ខណៈអំណោយផល ខ្ពស់ទាំងធន ធានធម្មជាតិវត្ថុធាតុដើម និងកម្លាំងពលកម្មគ្រប់គ្រាន់។ ទន្ទឹមនេះ កម្ពុជាក៏កំពុង តែមាន សេដ្ឋកិច្ចរីកចម្រើនទៅមុខ ដែលមានកំណើនសេដ្ឋកិច្ចជាង ៧ភាគរយប្រចាំឆ្នាំ។

ឯកឧត្ដម ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានកោតសរសើរ និងថ្លែងអំណរគុណ ដល់ភាគីម៉ាឡេស៊ី អគ្គនាយកដ្ឋានឥស្លាមម៉ាឡេស៊ី ដែលជានិច្ចកាលតែងតែផ្តល់ការគាំទ្រ រាល់សកម្មភាពនានា ក្នុងការអភិវឌ្ឍសហគមន៍ខ្មែរឥស្លាម ជាពិសេសគឺការផ្តល់ជំនួយបច្ចេក ទេសហាឡាល់នៅកម្ពុជា។ ឯកឧត្ដមទេសរដ្ឋមន្ដ្រីបានរម្លឹកថា ក្រៅពីកញ្ចប់ថវិកា១លាន ដុល្លារ សម្រាប់ទ្រទ្រង់វិស័យហាឡាល់នៅកម្ពុជា តាំងពីឆ្នាំ២០១៤មក អគ្គនាយកដ្ឋាន​អភិវឌ្ឍន៍ឥស្លាមម៉ាឡេស៊ីJKIM បានឧបត្ថម្ភគិតជាថវិកាចំនួន១.៩៦៩.៥៣៤ ដុល្លារ ក្នុងការ ផ្តល់ជំនួយសាងសង់ព្រះវិហារឥស្លាម សូរ៉ាវ វិទ្យាស្ថាន សាលារៀន អន្តេវាសិកដ្ឋានសិស្ស ពង្រីកដីទីធ្លាសាលា ការរៀបចំសិក្ខាសាលា បើកវគ្គបណ្តុះបណ្តាលបច្ចេកទេសផ្សេងៗ កម្មវិធី ស្រាយបួស កុមារកំព្រា ចាស់ជរា និងជំនួយគ្រោះធម្មជាតិ ជាដើម ៕

ដោយ សួស សំរិត