រូបថតប្រចាំសប្តាហ៍៖ ល្មូនកាហ្វេ

AKP ភ្នំពេញ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ —

សត្វល្មូន និងសត្វល្អិត ជាង១២ប្រភេទ រាប់តាំងពីបង្គួយយក្ស ពស់ថ្លាន់ អាពីង ដល់ខ្យាដំរីអាចនឹងរួមតុកាហ្វេជាមួយលោកអ្នក នៅល្មូនកាហ្វេ ដែលមានទីតាំងនៅខាងលិចផ្សារទួលទំពូង ប្រមាណជា៣០០ ម៉ែត្រ។ អ្នកថែរក្សាសត្វនៅហាងកាហ្វេនេះ បាននិយាយថា គោលគំនិតនៅក្នុងការណែនាំសត្វទាំងនេះទៅអតិថិជនរបស់គាត់ គឺដើម្បីឲ្យសាធារណជន បានឃើញ និងប៉ះដោយផ្ទាល់ និងជំរុញឲ្យមានគំនិតស្រលាញ់ និងការពារសត្វ។

ដោយ ខាន់ សុភីរម្យ