តុលាការយោធាក្នុងប្រទេសអេហ្សីបកាត់ទោសប្រហារជីវិតមនុស្សចំនួន១៧នាក់ពីបទបំផ្ទុះគ្រាប់បែកក្នុងព្រវិហារ​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ីអិនអិន ​(១២.១០.១៨)

អេហ្សីប៖ តុលាការយោធារបស់ប្រទេសអេហ្សីប នៅថ្ងៃព្រហស្បតិ៍នេះ បានកាត់ទោសប្រហារជីវិតមនុស្សចំនួន
១៧ នាក់ ដែលត្រូវបានរកឃើញថា មានជាប់ពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែកក្នុងព្រះវិហារចំនួន
បីកន្លែង និងប៉ុស្តបូលីសមួយកន្លែង កាលពីឆ្នំា ២០១៦ និងឆ្នំា ២០១៧ ដែលធ្វើឲ្យមនុស្សចំនួន ៨០
នាក់ស្លាប់ ។

មនុស្សចំនួន ១៩ នាក់ ផ្សេងទៀត ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារមួយជីវិត
ទាក់ទងនឹងការចូលរួមក្នុងការបំផ្ទុះគ្រាប់បែកនោះ ។​ក្រុមរដ្ឋឥស្លាម ដែលហៅកាត់ថា អាយស៊ីសបានអះអាងថាក្រុមខ្លួនជាអ្នកទទួលខុសត្រូវក្នុងការបំផ្ទុះគ្រាប់ក្នុងព្រះវិហារពីរកន្លែង កាលពីឆ្នំា ២០១៧ ដែលធ្វើឲ្យមនុស្សស្លាប់ចំនួន ៤៥ នាក់ ។

ក្រុមសិទ្ធិមនុស្សបាននិយាយថាបានរិះគន់ការកាត់ទោសរបស់តុលាការយោធានោះ ថា មិនត្រឹមត្រូវ ហើយការដាក់ទោសនោះនឹងមិនអាចបញ្ឈប់ការវាយប្រហារបែបនេះ នៅថ្ងៃខាងមុខបានទេ ។​