ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំព្រះពុទ្ធបដិមាជិត ១.០០០អង្គ សម្រាប់ដាក់ឱ្យប្រជាពលរដ្ឋគោរពបូជានៅអភិរក្សដ្ឋានអង្គរ ខេត្ដសៀមរាប

AKP សៀមរាប ថ្ងៃទី១២ ខែតុលា ឆ្នំា២០១៨ —

លោក ឆាន់ ចំរើន អនុប្រធានការិយាល័យ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទួលបន្ទុកកន្លែងអភិរក្សវត្ថុបុរាណ នៅអភិរក្សដ្ឋានអង្គរ ខេត្ដសៀមរាប បានឲ្យដឹងកាលពីពេលថ្មីៗនេះថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំព្រះពុទ្ធបដិមាជិត ១.០០០អង្គ ដែលបានរក្សាទុកក្នុងអភិរក្សដ្ឋានអង្គរ ដាក់ឱ្យប្រជាពលរដ្ឋគោរពបូជា និងសិស្ស-និស្សិត ស្វែងយល់ពីវត្ថុបុរាណ នាពេលឆាប់ៗខាងមុខនេះ។

រូបថត៖ ឃុត សៅ