អត្រាអ្នកគ្មានការងារធ្វើរបស់កូរ៉េខាងត្បូងកើនឡើងកាលពីខែកញ្ញា

AKP ភ្នំពេញ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ — ទិន្នន័យរដ្ឋាភិបាលបានបង្ហាញនៅថ្ងៃសុក្រនេះថា អត្រាអ្នកគ្មានការងារធ្វើបានកើន​ឡើងតិចតូច​កាលពីខែកញ្ញាកន្លងទៅនេះ ដោយសារការធ្លាក់ចុះការងារធ្វើនៅក្នុងបណ្តា​ផ្នែកលក់រាយ និងភោជនីយដ្ឋាន ជាមួយនឹងការបង្កើតការងារដែលគេបានប៉ាន់​ប្រមាណ​ថា កើនឡើងតិចតួចដោយបង្ហាញពីសញ្ញានៃការគ្មានស្រាកស្រាននោះឡើយ។

តាមរបាយការណ៍ដែលបានធ្វើឡើងដោយស្ថិតិកូរ៉េបានឱ្យដឹងថា អត្រាអ្នកគ្មានការងារធ្វើបានកើនឡើង​ ៣.៦ភាគរយ កាលពីខែកន្លងទៅដោយកើនពិន្ទុ ០.៣ភាគរយ គិតចាប់តាំងពីដើមឆ្នាំនេះ។

តាមទិន្នន័យបានឱ្យដឹងថា ចំនួនមនុស្សដែលមានការងារបានកើនដល់​២៧.០៥លាន​នាក់​ កាលពីខែកញ្ញា កើន៤៥.000 នាក់​ ចាបពីខែដូចគ្នាកាលពីឆ្នាំ២០១៧។

អត្រាអ្នកគ្មានការងារសម្រាប់ក្មេងជំទង់​ៗ ដែលអ្នកទាំងនោះ ស្ថិតនៅក្នុងចន្លោះអាយុ​រវាង​ពី១៥ឆ្នាំ និង២៩​ឆ្នាំ គឺមានប្រមាណ៨.៨ភាគរយ ដោយធ្លាក់ពិន្ទុ​០.៤ភាគ​រយ​ដោយគិត​កាលដើមឆ្នាំមុន។

អត្រាការងារបានកើនឡើង ក្នុងកម្រិត៦៦.៨​ភាគរយ​កាលខែកញ្ញាកន្លងទៅ ដោយធ្លាក់​ពិន្ទុ​០.១ គិតពីដើមឆ្នាំមុន ដោយត្រូវគ្នាទៅនឹងទិន្នន័យ​សម្រាប់មនុស្សវ័យជំទង់នៅកម្រិត​៤២.៩ភាគរយ​ ដោយកើនពិន្ទុ០.៧ភាគរយ​ លើសពីរយៈពេលដែលបានលើកឡើងកន្លងមក៕

( ប្រភព យន់ហាប់៖ បកប្រែដោយ លោក មាស សំអុល )