ខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាង១ម៉ឺននាក់ ក្នុងរយៈពេលបីថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ

AKP មណ្ឌលគិរី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ —

លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានឲ្យដឹងនាថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ នេះថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចំនួន ១១,៣៤៦នាក់ បានទៅលេងនៅខេត្តមណ្ឌលគិរី រយៈពេលបីថ្ងៃនៃពិធីបុណ្យ ភ្ជុំបិណ្ឌ គឺមានការកើនឡើងជាង ៣០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំមុន។

រូបថត៖ ចាន់ បុត្រ