ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅកម្សាន្តនៅតាមប្រាសាទបុរាណ និងរមណីយដ្ឋាននានា ក្នុងខេត្តសៀមរាប មានការកើនឡើង ជាងឆ្នំាមុន ៤៧.០៥%

AKP សៀមរាប ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ —

 

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ ខេត្តសៀមរាប ឲ្យដឹងនាថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ នេះថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅកម្សាន្តនៅតាមប្រាសាទបុរាណ និងរមណីយដ្ឋានានា ក្នុងខេត្តសៀមរាប នាឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ សរុបមានចំនួន ប្រមាណ ២៥២.៤២២នាក់ គឺកើនឡើង៤៧.០៥% បើប្រៀបធៀបទៅនឹងបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៧។

រូបថត៖ ឃុត សៅ