រយៈពេល០២ថ្ងៃបុណ្យភ្ជុំបិណ្ឌ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរ ជាង៩ម៉ឺននាក់

AKP បាត់ដំបង ថ្ងៃទី១១ ខែតុលា ឆ្នាំ ២០១៨ –តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថា រយៈពេល២ថ្ងៃ ពីថ្ងៃទី០៩ដល់១០ ខែតុលា ឆ្នាំ២០១៨  នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរជាង ៩ម៉ឺននាក់ ។

តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ដែលបានបញ្ជាក់ថា តាមរមណីយដ្ឋានសំ ​​    ខាន់ៗ ក្នុងខេត្តបាត់ដំបងសម្រាប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៨ សរុប ៣១.៧១១នាក់ ភ្ញៀវទេសចរជាតិចំនួន ៣១.៤០នាក់ និងភ្ញៀវទេសចរអន្តរជាតិចំនួន ៧១នាក់ ។ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ ភ្ញៀវទេសចរដែលបានមកកម្សាន្តតាមរមណីយដ្ឋានសំខាន់ៗ ក្នុងខេត្តបាត់ដំបង សរុប ៤៩.៦៣១នាក់ ក្នុងនោះភ្ញៀវទេសចរជាតិចំនួន៤៩.៥៧០នាក់ និងភ្ញៀវទេសចរអន្តរជាតិចំនួន ៦១នាក់ សរុបទាំងថ្ងៃមានភ្ញៀវទេសចរចំនួន ៩១.១២៨នាក់ កើន ១៥,២៤ ភាគរយ បើប្រៀបធៀបឆ្នាំ២០១៧ មានចំនួន ៧៩.០៧៥នាក់

ក្នុងនោះមានរមណីយដ្ឋានសំខាន់ៗ ដែលភ្ញៀវទេសចរទៅកម្សាន្តច្រើនជាងគេ មាន រមណីយដ្ឋានប្រាសាទភ្នំបាណន់ រមណីយដ្ឋានអាងកំពីងពួយ រមណីយដ្ឋានភ្នំសំពៅ

រមណីយដ្ឋានប្រាសាទឯកភ្នំ ឡូរីជើងភ្នំបាណន់ រមណីយដ្ឋានទឹកធ្លាក់ចំការស្វាយ រមណីយដ្ឋានសុភមង្គល  និងរមណីយដ្ឋានហ្គោលដិនហៀល ៕

ដោយ ណយ នឿន