អាជ្ញាធរភ្នំពេញប្រកាសគាំទ្រប្រ​សា​សន៍​សម្តេចតេជោ ហ៊ុន សែន ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវគោលការណ៍ មិនយកអធិបតេយ្យ ឯករាជ្យជាតិ និងសន្តិភាពជាថ្នូរជាមួយជំនួយ

វិទ្យុជាតិកម្ពុជា:​ ដោយ លោក ចន ណារិទ្ធ៖

រាជធានីភ្នំពេញ៖ លោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូល មេគង្គ ជប៉ុន លើកទី១០ ចាប់ពីថ្ងៃទី៦ ដល់ទី១០ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ស្តាប់ប្រសាសន៍ដ៏មានសារសំខាន់ ក្នុងពិធីសំណេះសំណាលជាមួយនិស្សិត និងពលរដ្ឋកម្ពុជា ដែលកំពុងបន្តការសិក្សា និងរស់នៅប្រទេសជប៉ុន ។

​ លោកបញ្ជាក់ថា ក្រុមប្រឹក្សា និង គណៈអភិបាលរាជធានីភ្នំពេញ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សូមប្រកាសគាំទ្រយ៉ាងម៉ឺងម៉ាត់ និងពេញទំហឹងនូវប្រសាសន៍របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីគោលការណ៍ “មិនយកអធិបតេយ្យ ឯករាជ្យជាតិ និងសន្តិភាពជាថ្នូរជាមួយជំនួយ” និង”កម្ពុជាត្រូវមានសិទ្ធិអនុវត្តច្បាប់កម្ពុជា ” ព្រោះកន្លងមក មានក្រុមក្បត់ជាតិមួយចំនួន បានព្យាយាមជំរុញ ឲ្យកម្ពុជា ធ្វើការដោះដូរសន្តិភាព អធិបតេយ្យភាពជាមួយជំនួយបរទេស ដែលទង្វើនេះមានចេតនាធ្វើឲ្យកម្ពុជា ធ្លាក់ចូលក្នុងគន្លងភ្នក់ភ្លើងសង្រ្គាម ដូចអតីតកាល និងបណ្តាលប្រទេសមួយចំនួន នៅមជ្ឈឹមបូព៌ា។

ប៉ុន្តែកម្ពុជា បានប្រឹងប្រែងរស់ដោយខ្លួនឯង មិនពឹងផ្អែកទាំងស្រុងលើជំនួយបរទេស ដែលធ្វើឲ្យកម្ពុជា អាចរក្សាបាននូវអធិបតេយ្យភាព សន្តិភាព និងការអភិវឌ្ឍរហូតដល់សព្វថ្ងៃ ។

ខាងក្រោមនេះ គឺជាលិខិតគាំទ្ររបស់រដ្ឋបាលរាជធានីភ្នំពេញ៖